• 2018-12-03 02:38:47
  • ព័ត៌មាន

Aubameyang នាំ​មុខ​តារាង​ Top scorer ក្រោយ​ជួយ​ Arsenal ឈ្នះ​ Spurs

  • 2018-12-03 02:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pierre-Emerick Aubameyang បាន​នាំ​មុខ​ដាច់​២​គ្រាប់​ក្នុង​តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ នៅ​ក្របខ័ណ្ឌ​ Premier League។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាបុង​ពេល​នេះ​រក​បាន​១០​គ្រាប់​ពី​១៤​ប្រកួត​កន្លង​មក​ លើស​គូប្រជែង​ Harry Kane មាន​៨​គ្រាប់​ឈរ​លេខ​២។​ ទាំង​ Aubameyang និង​ Kane សុទ្ធ​តែ​រក​គ្រាប់​ឲ្យ​ក្រុម​របស់​គេ​រៀង​ខ្លួន​កាល​ពី​យប់​មិញ។​

​ក្នុង​ជំនួប​ North London derby ក្រុម​ Arsenal ស៊ុត​បញ្ចូល​ទី​ដោយ​ Aubameyang នៅ​នាទី​ ទី​១០ និង​៥៦, Lacazette នាទី​៧៤ និង​ Torreira នាទី​៧៧។ ដោយ​ឡែក​ Tottenham hotspur ស៊ុត​បញ្ចូល​ទី​ដោយ​ Dier នាទី​៣០ និង​ Kane នាទី​៣៤​ជា​ការ​ទាត់​បាល់​ប៉េណាល់ទី៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់