• 2018-11-10 02:22:19
  • ព័ត៌មាន

Aubameyang ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​តុលា​

  • 2018-11-10 02:22:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pierre-Emerick Aubameyang បាន​ក្លាយ​ជា​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​តុលា​បន្ទាប់​ពី​បង្ហាញ​ខ្លួន​ដ៏​លេចធ្លោ​នៅ​ការ​ប្រកួត​ Premier League កាល​ពី​ខែ​មុន។

ខ្សែ​ប្រយុទ្ធ​​ហ្គាបុង​បាន​យក​ឈ្នះ​គូ​ប្រជែង​ផ្សេង​ទៀត​មាន​ Anthony Martial, Ross Barkley, Fernandinho, Matthew Ryan និង​ Callum Wilson ដើម្បី​លើក​ពាន​ខាង​លើ​។ Aubameyang បាន​ស៊ុត​បញ្ចូល​ទី​៥​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣​​ប្រកួត​កន្លង​មក​ក្នុង​នោះ​មាន​តែ​១​ប្រកួត​ប៉ុណ្ណោះ​ដែល​រូប​គេ​លេង​ជា​ជម្រើស​ដំបូង។​

កីឡាករ​វ័យ​២៩​ឆ្នាំ​ស៊ុត​បញ្ចូល​ទី​សរុប​១៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​គ្រប់​កម្មវិធី​នៅ​រដូវកាល​​នេះ​ឲ្យ​ Arsenal ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប៕ ​

ប្រភព៖ Premier League ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់