- 2018-09-25 13:55:59
- បាល់ទាត់
Mignolet នឹងចាំទី Liverpool ពេលប្រកួតប៉ះ Chelsea
- 2018-09-25 13:55:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mignolet នឹងចាំទី Liverpool ពេលប្រកួតប៉ះ Chelsea
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Liverpool លោក Jurgen Klopp ក្នុងថ្ងៃនេះ បានបញ្ជាក់ថា អ្នកចាំទី Simon Mignolet នឹងលេងក្នុងប្រកួត Liverpool ប៉ះ Chelsea ក្នុងកម្មវិធី EFL Cup។
លោក Klopp បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ "កីឡាករដែលខ្ញុំអាចបញ្ជាក់បានថានឹងលេងក្នុងប្រកួតប៉ះ Chelsea គឺ Simon (Mignolet)។ ក្រៅពីហ្នឹង ចាំមើលទាំងអស់គ្នា ប៉ុន្តែខ្ញុំអាចប្រាប់អ្នកបាន ថា កីឡាករដែលចូលលេងក្នុងប្រកួតនោះ គឺសុទ្ធតែកីឡាករល្អ"។
បន្ទាប់ពីនិយាយដូច្នេះ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បាននិយាយសរសើរ Mignolet ថាកីឡាករបានខំហ្វឹកហាត់យ៉ាងខ្លាំង។ លោកថា កីឡាករបែលហ្សិក "សមនឹង" បានចូលលេងក្នុងប្រកួតពេលប៉ះ Chelsea។
ក្រោយអ្នកចាំទី Alisson បានចូលរួមជាមួយ Liverpool កាលពីអំឡុងពេលទីផ្សារដោះដូរខែក្ដៅកន្លងទៅ កីឡាករ Mignolet ក្លាយជាអ្នកចាំទីដៃទី ២ របស់ក្លឹប។ កីឡាករមិនទាន់បានបង្ហាញខ្លួនក្នុងការប្រកួត Premier League រដូវកាល ២០១៨/១៩ នៅឡើយទេ។
Liverpool នឹងប៉ះជាមួយ Chelsea ក្នុងកម្មវិធី EFL Cup នៅវេលារំលងអាធ្រាត្រថ្ងៃស្អែកនេះ៕