
- 2018-09-25 07:55:35
- ព័ត៌មាន
Real បង្ហាញវីដេអូគំរូរៀបចំកីឡដ្ឋានថ្មីមានដំបូលបិទបើក ឃើញញាក់សាច់
- 2018-09-25 07:55:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real បង្ហាញវីដេអូគំរូរៀបចំកីឡដ្ឋានថ្មីមានដំបូលបិទបើក ឃើញញាក់សាច់
ចន្លោះមិនឃើញ
ក្លឹប Real Madrid បានបញ្ចេញវីដេអូនៃគម្រោងរបស់ពួកគេនៃការរៀបចំកីឡដ្ឋាន Bernabeu ដែលត្រូវចំណាយប្រាក់ប្រមាណ៤៧០លានផោន។
ក្លឹបយក្សរបស់ប្រទេសអេស្ប៉ាញមួយនេះបានប្រកាសពីគម្រោងផ្លាស់ប្ដូរកីឡដ្ឋានរបស់តាំងពី៤ឆ្នាំមកម៉្លេះ ប៉ុន្តែមានបញ្ហាខ្លះៗ។ ទោះជាយ៉ាងណាក៏ដោយ ពេលនេះអ្វីៗបានកើតឡើងជាការពិតហើយ ដោយប្រធានក្លឹបលោក Florentino Perez បានបង្ហាញគម្រោងអភិវឌ្ឍន៍កីឡដ្ឋានទៅកាន់សមាជិកទាំងអស់។
កីឡដ្ឋានថ្មីនឹងមិនបន្ថែមកៅអីអង្គុយដែលមានបច្ចុប្បន្ន៨ម៉ឺនកន្លែងទេ តែមានដំបូងអាចបិទបើកបាន។ Perez បង្ហើបគម្រោងរៀបចំថ្មីអាចនឹងចាប់ផ្ដើមនៅដើមឆ្នាំក្រោយ សម្រាប់ពេលវេលាអាចចំណាយ៣ឆ្នាំកន្លះដើម្បីសាងសង់រួច៕