
- 2018-08-14 23:00:00
- កីឡាផ្សេងៗ
ស៊ន សៀវម៉ី «មានអារម្មណ៍ថាខ្លួនឯងមានសម្ពាធ ពេលគេរំពឹងខ្លាំងមកលើយើង»
- 2018-08-14 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ន សៀវម៉ី «មានអារម្មណ៍ថាខ្លួនឯងមានសម្ពាធ ពេលគេរំពឹងខ្លាំងមកលើយើង»
ចន្លោះមិនឃើញ
កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ស៊ន សៀវម៉ី បានត្រៀមខ្លួនយ៉ាងល្អក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍ Asian Games 2018 ប៉ុន្តែរូបគេបង្ហាញអារម្មណ៍ខ្លាចអ្នកគាំទ្រឈប់គាំទ្រ ប្រសិនបើខ្លួនធ្វើមិនបានល្អដូចអ្វីដែលគ្រប់គ្នារំពឹងទុក។
សៀវម៉ី បានទៅហ្វឹកហាត់នៅកូរ៉េចំនួន១ខែកន្លះតាំងពីដើមខែមិថុនា រហូតដល់ដើមខែសីហា ឆ្នាំ២០១៨។ នៅ Asian Games កីឡាការិនីរូបនេះបានស្វែងយល់ពីដៃគូរបស់ខ្លួនរួចរាល់ ដោយមានកីឡាការិនីខ្លាំងៗជាច្រើនមកចូលរួមព្រឹត្តិការណ៍ខាងលើ ក្រោមហេតុផលនេះធ្វើឲ្យកញ្ញាគិតថា ឆ្នាំនេះមានផលវិបាកជាងឆ្នាំ២០១៤ រហូតដល់បីដង។ ទាក់ទងអារម្មណ៍ព្រួយបារម្ភមួយដែល សៀវម៉ី បានទម្លាយគឺខ្លួនខ្លាចអ្នកគាំទ្រឈប់ស្រលាញ់ បើសិនខ្លួនធ្វើមិនបានល្អដូចអ្វីដែលអ្នកគាំទ្ររំពឹងទុក។
ជាមួយគ្នានោះលោក Choi Yong Sok គ្រូបង្វឹកតេក្វាន់ដូជម្រើសជាតិកម្ពុជាបានបញ្ជាក់ដែរថា សៀវម៉ី ឆ្នាំនេះខ្លាំងជាង ៤ ឆ្នាំមុនទាំងបទពិសោធន៍ និងបច្ចេកទេស។ ប៉ុន្តែចំណុចដែលលោកព្រួយបារម្ភគឺជង្គង់របស់ សៀវម៉ី មិនបានដូចមុន១០០%។ ធម្មតាជង្គង់ដែលធ្លាប់ទទួលការវះកាត់វាមិនល្អដូចជង្គង់ដែលមកពីកំណើតឡើយ។
ស៊ន សៀវម៉ី រៀបរាប់ដូច្នេះថា៖
ទោះជាយ៉ាងណា ព្រឹត្តិការណ៍ Asian Games 2018 នេះ សៀវម៉ី បានតាំងចិត្តថា នឹងធ្វើឲ្យបានល្អបំផុតតាមដែលខ្លួនអាចធ្វើទៅបាន ពិសេសគឺធ្វើយ៉ាងប្រជែងយកមេដាយណាមួយឲ្យខាងតែបាន ដើម្បីមុខមាត់ប្រទេសជាតិ។
ព្រឹត្តិការណ៍ Asian Games 2018 នឹងចាប់ផ្ដើមចន្លោះពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨។ ដោយឡែកសម្រាប់ កីឡាករ-កីឡាការិនី តេក្វាន់ដូ កម្ពុជានឹងចេញដំណើរទៅប្រទេសឥណ្ឌូណេស៊ីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨៕