- 2018-08-11 05:22:19
- បាល់ទាត់
Pele ទាយថា រដូវកាលនេះនឹងជាឆ្នាំរបស់ Liverpool នៅ Premier League
- 2018-08-11 05:22:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pele ទាយថា រដូវកាលនេះនឹងជាឆ្នាំរបស់ Liverpool នៅ Premier League
ចន្លោះមិនឃើញ
Pele យល់ថាឆ្នាំនេះ Liverpool នឹងលើកពាននៅ Premier League ហើយកីឡាករប្រេស៊ីល២នាក់គឺ Alisson និង Roberto Firmino នឹងជាតួសំខាន់ដើម្បីដឹកនាំក្លឹបឲ្យទទួលបានកិត្តិយសនេះ។
ប៉ុន្តែ ការទស្សន៍ទាយនេះមិនដឹងថាជាការជូនពរ ឬ ជាបណ្ដាសាឡើយព្រោះកន្លងមក ការទាយទុករបស់ Pele ច្រើនតែខុស។
ក្រុមហង្សក្រហម ខកខានមិនបានលើកពាន Premier League ជាលើកចុងក្រោយរបស់ខ្លួនចាប់តាំងពីរដូវកាល ១៩៨៩-៩០ ពោលគឺអស់រយៈពេល ៣០ឆ្នាំមកហើយ។
ក្រុមរបស់លោក Jurgen Klopp បានចាយលុយច្រើនជាងក្លឹបគូបដិបក្ខណាៗទាំងអស់នៅអង់គ្លេសសម្រាប់ទីផ្សារដោះដូរកីឡាករនេះ។ ក្លឹបនេះបានទិញ Alisson ពី Roma ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ជាអ្នកចាំទីថ្លៃបំផុត ប្រមាណ ៨៥ លានដុល្លារ ខណៈដែល Naby Keita, Fabinho និង Xherdan Shaqiri ក៏បានមកដល់ Anfield ។
Pele បានសរសេរនៅលើ Twitter ថា "វាជាការចាប់ផ្តើមនៃក្របខ័ណ្ឌ Premier League នៅថ្ងៃនេះ។ តើអ្នកគិតថាអ្នកណាឈ្នះ? ខ្ញុំគិតថាវាជាឆ្នាំរបស់ Liverpool Alisson និង Firmino! "។
Pele អតីតកីឡាករដែលបានឈ្នះ World Cup ៣ដង ល្បីខាងទាយខុស ធ្លាប់បានទាយថា ក្រុមមកពីអាហ្វ្រិកនឹងលើកពាន World Cup មុនឆ្នាំ ២០០០។ ក្រោយមក ទាយថា Nil Lamptey នឹងក្លាយទៅជា "Pele ថ្មី"។
World Cup ឆ្នាំ ២០០២ Pele ទាយថា អាហ្សង់ទីន និង បារាំងនឹងឈានទៅវគ្គផ្តាច់ព្រ័ត្រ តែក្រុមយក្ស២នេះធ្លាក់ ដោយឆ្លងមិនផុតវគ្គចែកពូលផង ផ្ទុយទៅវិញប្រទេសរបស់លោកទេ ដែលលើកពាន៕