• 2018-07-18 01:26:27
  • ព័ត៌មាន

លើក​ពាន​ World Cup រួច​គ្រូ​បារាំង​ថា​នៅ​តែ​បន្ត​ដឹក​នាំ​ជម្រើស​ជាតិ​

  • 2018-07-18 01:26:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Didier Deschamps បាន​បង្ហើប​ពី​ផែន​ការ​បន្ត​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​បារាំង​ត​ទៅ​ទៀត​ក្នុង​កិច្ច​សម្ភាសន៍​ក្រោយ​ចប់​បេសកកម្ម​នៅ​រុស្ស៊ី។

លោក Deschamps

អ្នក​ចាត់​ការ​សក់​.ស វ័យ​៤៩​ឆ្នាំ​បាន​ដឹក​នាំ​ក្រុម​ឈ្នះ​ពាន​រង្វាន់​ World Cup កាល​ពី​ថ្ងៃ​អាទិត្យ​ ជា​ពាន​លើក​ទី​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​បារាំង​ ក្រោយ​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ដោយ​លទ្ធផល​ ៤​ទល់នឹង​២។​ បន្ទាប់​ពី​សាង​ស្នាដៃ​ដ៏​ធំ​ធេង​នេះ​ លោក Deschamps បាន​ឲ្យ​ដឹង​ថា ​លោក​​មិន​​ចាកចេញ​ទៅ​ដឹកនាំ​នៅ​ទី​ណា​ឡើយ​ ប៉ុន្តែ​​បន្ត​ការងារ​ជាមួយ​ក្រុម​មាន់គក​ត​ទៀត។

“ខ្ញុំ​មិន​ចាកចេញ​ពី​ជម្រើស​ជាតិ ​ក្រោយ​ជួយ​ក្រុម​ឈ្នះ​ World Cup ដូច​លោក​ Jacquet កាល​ពី​ឆ្នាំ​១៩៩៨​ឡើយ​។ ខ្ញុំ​នឹង​បន្ត​ការងារ​ ព្រោះ​​នៅ​សល់​កុងត្រា​ដែល​ជា​កិត្តិយស​មួយ​សម្រាប់​ខ្ញុំ។ អ្នក​ប្រហែល​បាត់​មុខ​ខ្ញុំ​មួយ​រយៈ​ ប៉ុន្តែ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ"។ Deschamps និយាយ​ដូច្នេះ។​

គួរ​រម្លឹក​ថា​ បារាំង​បាន​ឈ្នះ​ World Cup ឆ្នាំ​១៩៩៨​ ជំនាន់​លោក​ Deschamps ខ្លួន​ឯង​ជា​កីឡាករ​ ហើយ​លោក​ Jacquet ដែល​ជា​គ្រូ​បង្វឹក​ជំនាន់​នោះ​បាន​​សម្រេច​លា​ឈប់​ពី​ក្រុម​ជម្រើស​ជាតិ​ក្រោយ​ដឹកនាំ​ក្រុម​ទទួល​ជោគជ័យ​៕ ​

លោក Jacquet

ប្រភព៖ Sky Sports ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់