- 2018-07-16 07:39:33
- បាល់ទាត់
ផ្ទុះមតិរិះគន់ ភ្លៀងមួយមេធំឆ័ត្រមានតែ១សម្រាប់ Putin ខណៈអ្នកផ្សេងទទឹកជោក
- 2018-07-16 07:39:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទុះមតិរិះគន់ ភ្លៀងមួយមេធំឆ័ត្រមានតែ១សម្រាប់ Putin ខណៈអ្នកផ្សេងទទឹកជោក
ចន្លោះមិនឃើញ
រូបភាពប្រធានាធិបតីរុស្សី Vladimir Putin ឈរបំពាក់មេដាយយ៉ាងរីករាយក្រោមដំបូលឆ័ត្រ ខណៈប្រធានាធិបតីបារាំងនិងនាយករដ្ឋមន្ត្រីក្រូអាតឈរក្បែរនោះគ្មានអ្វីបិទបាំងទទឹកភ្លៀងជោកត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង។
ក្រោយបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ World Cup ដោយបារាំងឈ្នះក្រូអាត ៤-២ មេដឹកនាំៗនៃប្រទេសដែលពាក់ព័ន្ធដូចជា ប្រធានាធិបតីរុស្សី Vladimir Puti, លោក Emmanuel Macron (ប្រធានាធិបតីបារាំង) អ្នកស្រី Kolinda Grabar-Kitarovic (នាយករដ្ឋមន្ត្រីក្រូអាត) និងលោក Gianni Infantino (ប្រធាន FIFA) បានឡើងមកបំពាក់មេដាយដល់ក្រុមជើងឯកនិងជើងឯករង។
ជារឿងចៃដន្យពេលពិធីចាប់ផ្ដើមស្រាប់តែមានមានភ្លៀងមួយមេធំបានបង្អុរចុះមក។ ភ្លាមនោះមានតែលោក Putin ម្នាក់គត់ដែលត្រូវអង្គរក្សយកឆ័ត្រមកបាំងភ្លៀង ខណៈអ្នកផ្សេងឈរហាលភ្លៀងទាំងអស់។ មួយសន្ទុះធំទើបមានអង្គរក្សផ្សេងៗយកឆ័ត្រមកបាំងឲ្យមេដឹកនាំដទៃ។
ទង្វើនេះធ្វើឲ្យផ្ទុះពាក្យរិះគន់ជាច្រើនលើបណ្ដាញសង្គម ដោយបុរសម្នាក់សរសេរថា៖ "មានតែ Putinម្នាក់ទទួលបានឆ័ត្រ។ ដូច្នេះ Macron និង Kolinda បន្តឈរសើម"។ ចំណែកស្រ្ដីម្នាក់ផ្សេងទៀតសរសេរថា៖ "ស្វាគមន៍មកកាន់ប្រទេសរុស្សី មានតែ Putin ទេបានមានឆ័ត្របាំង"៕