- 2018-07-16 06:47:06
- ព័ត៌មាន
Giroud លើកពាន World Cup ជាមួយនឹងស្ថិតិចម្លែកមួយ
- 2018-07-16 06:47:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Giroud លើកពាន World Cup ជាមួយនឹងស្ថិតិចម្លែកមួយ
ចន្លោះមិនឃើញ
Olivier Giroud បានក្លាយជាសមាជិកក្រុមជម្រើសជាតិបារាំងដែលលើកពាន World Cup ជាប្រវត្តិសាស្ត្រក្រៅទឹកដីក្រោយយកឈ្នះ ក្រូអាតដោយលទ្ធផល ៤-២។
ទោះលេងជាខ្សែប្រយុទ្ធជួរមុខ និងបង្ហាញខ្លួនគ្រប់ប្រកួតឲ្យក្រុមមាន់គកតែ Giroud បានជាប់កំណត់ត្រាអាក្រក់មួយគឺស៊ុតមិនចំគោលដៅសូម្បីមួយជើងនៅពេលកម្មវិធី World Cup លើកនេះ ស្របពេលដែលដៃគូប្រយុទ្ធរបស់គេគឺ Kylian Mbappe និង Antoine Griezmann សុទ្ធតែរកបានម្នាក់៤គ្រាប់។
Giroud លេងបានសរុប៥៤៦នាទីនៅរុស្ស៊ី តែលេងបាន២០នាទីប៉ុណ្ណោះនៅប្រកួតបើកឆាកប៉ះអូស្ត្រាលី។ ទោះមានទម្រង់លេងមិនសូវល្អនៅ World Cup តែអ្នកចាត់ការថ្មី Chelsea លោក Maurizio Sarri នៅតែជឿជាក់ថាខ្សែប្រយុទ្ធវ័យ៣១ឆ្នាំនឹងអាចរកគ្រាប់ឲ្យក្រុមនៅ Premier League ដែលនឹងឈានចូលមកដល់ ២៦ថ្ងៃទៀត៕