- 2018-07-16 03:28:57
- ព័ត៌មាន
លេខ៣មែន តែបែលហ្សិកអបអរមិនចាញ់ជើងឯកបារាំងប៉ុន្មានទេ
- 2018-07-16 03:28:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេខ៣មែន តែបែលហ្សិកអបអរមិនចាញ់ជើងឯកបារាំងប៉ុន្មានទេ
ចន្លោះមិនឃើញ
អ្នកគាំទ្របែលហ្សិកជាច្រើនម៉ឺននាក់បានប្រមូលផ្ដុំគ្នានៅចំកណ្ដាលទីក្រុងប្រ៊ុចសែល ដើម្បីស្វាគមន៍វីរបុរសរបស់ពួកគេក្រោយចប់បេសកកម្មនៅ World Cup។
ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សិកបានបាត់បង់ឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រក្រោយចាញ់ជម្រើសជាតិបារាំង ១-០ ប៉ុន្តែដណ្ដើមបានលេខ៣ មេដាយសំរឹទ្ធបន្ទាប់ពីយកឈ្នះតោកំណាចអង់គ្លេស ២ទល់នឹង០កាលពីថ្ងៃសៅរ៍។
ទោះមិនអាចយកពានមកជូនពលរដ្ឋបែលហ្សិកតែ ក្រុមរហស្សនាមថាបិសាចក្រហមក៏បានសាងប្រវត្តិសាស្ត្រដណ្ដើមបានលេខ៣ ដែលវាមិនធ្លាប់មានទេក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ពួកគេ។ ខាងក្រោមគឺជាទិដ្ឋភាពប្រមូលផ្ដុំរបស់អ្នកគាំទ្រនៅកន្លែងមួយដែលមានឈ្មោះថា Grand Place៕