• 2018-07-16 03:12:58
  • បាល់ទាត់

ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៅ​កណ្ដាល​ទី​ក្រុង​ប៉ារីស ពេល​បារាំង​ឈ្នះ​ World Cup

  • 2018-07-16 03:12:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​រាប់​ម៉ឺន​នាក់​បាន​មក​ជួបជុំ​គ្នា​នៅ​កណ្ដាល​ទីក្រុង​ប៉ារីស ដើម្បី​គាំទ្រ​ជម្រើស​ជាតិ​បារាំង​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ជាមួយ​ក្រូអាត។ ការ​ប្រមូល​ផ្ដុំ​នេះ​ពិត​ជា​មិន​ខក​ចិត្ត ព្រោះ​បារាំង​​បាន​​ក្លាយ​ជា​ម្ចាស់​ជើង​ឯង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ជា​លើក​ទី​​២ ក្រោយ​ឈ្នះ​ ៤-២។

ភ្លើង​ពណ៌​ក្រហម ខៀវ ស​ដែល​តំណាង​ឲ្យ​ទង់​ជាតិ​ប្រទេស​បារាំង​បាន​បាញ់​ទៅ​លើ​វិមានឯករាជ្យ​ អម​ដោយ​ផ្សែង​​ក្រហម​​ផុត​ចេញ​ពី​​​ក្រុម​អ្នក​គាំទ្រ​បារាំង ធ្វើ​ឲ្យ​ទិដ្ឋភាព​ទាំង​មូល​ស្រស់ស្អាត​​និង​រំភើប។ ទន្ទឹម​នឹង​ភាព​រីករាយ ក៏​មាន​រឿង​ទុក្ខសោក​កើត​ឡើង​ដែរ​ នោះ​គឺ​អ្នក​គាំទ្រ​បារាំង​ពី​អ្នក​បាន​ស្លាប់។ បុរស​វ័យ​៥០​ឆ្នាំ​បាន​បាក់​ក​ ក្រោយ​លោត​ចូល​ប្រឡាយ​ក្នុង​ទីក្រុង  Annecy ខណៈ​បុរស​ម្នាក់​ទៀត​បាត់​បង់​ជីវិត​ដោយ​សារជិះ​ឡាន​បុក​ដើម​ឈើ៕

ខាងក្រោម​ជា​ទិដ្ឋភាព​រ​អបអរ​កណ្ដាល​ទីក្រុង​ប៉ារីស៖

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់