• 2018-07-10 07:29:44
  • ព័ត៌មាន

​សោកស្ដាយ​! កុមារ​ និង​គ្រូ​ថៃ​ទាំង​១៣​​ខកខាន​ឱកាស​មើល​វគ្គ​ផ្ដាច់ព្រ័ត្រ​ World Cup​

  • 2018-07-10 07:29:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​កុមារ​ថៃ​ដែល​ជាប់​ក្នុង​ល្អាង​ភ្នំ​ថាមលួង​ត្រូវ​បាន​ជួយ​សង្គ្រោះ​បាន​៨​នាក់​ហើយ​ នៅ​សល់​តែ​៥​នាក់​ទៀត​ប៉ុណ្ណោះ​ បេសកកម្ម​របស់​ក្រុម​សង្គ្រោះ​នឹង​ទទួល​ជោគជ័យ។

សមាជិកក្រុមបាល់ទាត់ជ្រូកព្រៃ (មូប៉ា)

ប្រភព​ព័ត៌មាន​ចុង​ក្រោយ​ឲ្យ​ដឹង​ថា​ អ្នក​ដែល​នៅ​សល់​ទាំង​៥​នឹង​ត្រូវ​គេ​យក​ចេញ​ទាំង​អស់​នៅ​ថ្ងៃ​នេះ​ មាន​ន័យ​ថា​ពួកគេ​នឹង​មាន​ឱកាស​ទៅ​ទស្សនា​វគ្គ​ផ្ដាច់ព្រ័ត្រ​ World Cup នៅ​រុស្ស៊ី​តាម​ការ​អញ្ជើញ​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក​។

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​​ត្រូវ​ធ្វើ​ឡើង​ថ្ងៃ​អាទិត្យ​​​ ទី​១៥​ខែ​កក្កដា​ ពោល​គឺ​នៅ​សល់​៥​ថ្ងៃ​ទៀត​ តែ​យ៉ាង​ណា​សមាជិក​ក្រុម​បាល់ទាត់​កុមារ​ដែល​មាន​ឈ្មោះ​ថា​ជ្រូក​ព្រៃ​ មិន​អាច​ទៅ​ចូល​រួម​តាម​ការ​អញ្ជើញ​របស់​ FIFA បាន​ឡើយ​ព្រោះ​តែ​កត្តា​សុខភាព។

តាម​ការ​បញ្ជាក់​ពី​គ្រូ​ពេទ្យ​ ក្រុម​កីឡាករ​ទាំង​អស់​ត្រូវ​ចំណាយ​ពេល​នៅ​ពេទ្យ​​យ៉ាង​តិច​បំផុត​៧​ថ្ងៃ​ក្រោយ​សង្គ្រោះ​ពី​ល្អាង​ភ្នំ​ដើម្បី​ព្យាបាល​ និង​តាមដាន​សុខភាព​។​ ការ​ពិនិត្យ​បឋម​លើ​ក្មេង​ប្រុស​៤​រូប​ដំបូង​រក​ឃើញ​ថា​២​នាក់​​មាន​បញ្ហា​សួត​ និង​​ម្នាក់​ទៀត​មាន​បញ្ហា​វិល​មុខ​ យ៉ាង​ណា​ពេល​នេះ​​ពួកគេ​កំពុង​ទទួល​ការ​ព្យាបាល៕

ប្រភព៖ theguardian អត្ថបទ៖ វិរ័ត្ន

មតិយោបល់
អត្ថបទថ្មី