- 2018-07-10 06:44:04
- បាល់ទាត់
ទាយត្រូវពីរដង ចុះម្ដងនេះលោក ប្រាក់ សុវណ្ណារ៉ា យកមួយណា បែលហ្សិក ឬ បារាំង?
- 2018-07-10 06:44:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាយត្រូវពីរដង ចុះម្ដងនេះលោក ប្រាក់ សុវណ្ណារ៉ា យកមួយណា បែលហ្សិក ឬ បារាំង?
ចន្លោះមិនឃើញ
លោក ប្រាក់ សុវណ្ណារ៉ា ធ្លាប់ទាយត្រូវពីរលើករួចមកហើយ កាលជំនួបបើកឆាក World Cup 2018 រវាង រុស្ស៊ី ប៊ះ អារ៉ាប៊ីសាអ៊ូឌីត និងការជួបគ្នារវាង បែលហ្សិក និងប្រេស៊ីល។ ចុះយប់នេះវិញតើអតីតគ្រូជម្រើសជាតិកម្ពុជារូបនេះយកក្រុមណាជាអ្នកឡើងទៅកាន់វគ្គបន្តរវាង បែលហ្សិក និងបារាំង សម្រាប់ជំនួបវគ្គ៤ក្រុមចុងក្រោយ?
អតីតគ្រូបឹងកេតរូបនេះគិតថា បែលហ្សិក និងអាចយកឈ្នះបារាំង ដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។ លោកថា ក្រុមទាំងពីរប្រព័ន្ធការពារល្អប្រហាក់ប្រហែលគ្នា ប៉ុន្តែប្រព័ន្ធប្រយុទ្ធរបស់បែលហ្សិក ហាក់ស្រួចជាងក្រុមបារាំង។
លោកគិតថា មិនត្រឹមបែលហ្សិកអាចឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ប៉ុណ្ណោះទេគឺលោកគិតថា ប្រទេសនេះអាចលើកពាន World Cup 2018 ដែលកំពុងធ្វើឡើងនៅរុស្ស៊ីនេះតែម្ដង។ លោកក៏ធ្លាប់បានបញ្ជាក់ផងដែរថា បែលហ្សិក មានប្រព័ន្ធវាយបកបានលឿននៅពេលប៉ះក្រុមខ្លាំង ដែលចូលចិត្តលេងកៀបសង្កត់ដៃគូ។
ក្រោយពេលគូនេះប្រកួតចប់ទៅ មានមួយគូទៀត នឹងធ្វើការប្រកួតនៅថ្ងៃស្អែកគឺក្រុម ក្រូអាត ប៉ះតោកំណាចអង់គ្លេស នៅម៉ោង ១ យប់រំលងអាធ្រាត្រ៕