- 2018-06-28 15:56:13
- បាល់ទាត់
ចូលរួមអបអរ ជប៉ុនជាក្រុមអាស៊ីទី១ឡើងវគ្គ១៦ចុងក្រោយជាមួយកូឡុំប៊ី
- 2018-06-28 15:56:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមអបអរ ជប៉ុនជាក្រុមអាស៊ីទី១ឡើងវគ្គ១៦ចុងក្រោយជាមួយកូឡុំប៊ី
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនបានក្លាយជាក្រុមមកពីទ្វីបអាស៊ីទី១ដែលបានឡើងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៨នេះ បន្ទាប់ពីធ្វើបានល្អក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល H។
មុនឈានដល់វគ្គ១៦ក្រុមចុងក្រោយ ជប៉ុនបានទទួលបានជ័យជម្នះក្រុមកូឡុំប៊ីដោយលទ្ធផល ២-១ ក្នុងការប្រកួតលើកទី១ដើម្បីទទួលបាន៣ពិន្ទុ និងការលើករកបាន១ពិន្ទុការប្រកួតស្មើនឹងក្រុមខ្លាំងសេណេហ្គាល់ដោយលទ្ធផល ២-២។ ការប្រកួតបញ្ចប់ពូលនារាត្រីថ្ងៃព្រហស្បតិ៍នេះ ជប៉ុនរកបាន១ពិន្ទុទៀតតាមរយៈស្មើជាមួយក្រុមជម្រើសជាតិប៉ូឡូញ ()ដែលធ្វើឲ្យពួកគេមាន៥ពិន្ទុឈរនៅកំពូលតារាងក្នុងពូល។
នៅពូល H ជាមួយគ្នា ក្រុមជម្រើសជាតិសេណេហ្គាល់ក៏បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយដែរ បន្ទាប់ពីការប្រកួតបញ្ចប់បាន()ពិន្ទុពីលទ្ធផល ()ជាមួយក្រុមជម្រើសជាតិកូឡុំប៊ី។ ប្រកួតលើកទី១សេណេហ្គាល់ក៏យកឈ្នះប៉ូឡូញដោយលទ្ធផល ២-១ ដូចជប៉ុនដែរ និងប្រកួតលើកទីស្មើជប៉ុន ២-២។ ដូច្នេះសេណេហ្គាល់មាន()ពិន្ទុដែរ។
បើនិយាយពីក្រុមជម្រើសជាតិធ្វើដំណើរពីទ្វីបអាស៊ីទៅរុស្ស៊ីក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 នេះគឺមានតែជប៉ុនតែមួយគត់ដែលបានឡើងទៅដល់វគ្គ១៦ក្រុមចុងក្រោយ។ ចំណែកក្រុមជម្រើសជាតិកូរ៉េខាងត្បូង អ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីតដែលជាក្រុមអាស៊ីបានធ្លាក់អស់ហើយ បន្ទាប់ពីធ្វើមិនបាល្អក្នុងវគ្គសន្សំពិន្ទុតាមពូល។
ការប្រកួតរវាងជប៉ុន និងប៉ូឡូញ
ការប្រកួតរវាងកូឡុំប៊ី និងសេណេហ្គាល់