• 2018-06-25 04:09:34
  • ព័ត៌មាន

ស្រមោច​មួយ​ប្រភេទ​ទាយ​ត្រូវ​ពី​ជ័យ​ជម្នះ​របស់​អង់គ្លេស​លើ​ប៉ាណាម៉ា

  • 2018-06-25 04:09:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស​បាន​យក​ឈ្នះ​ប៉ាណាម៉ា​យ៉ាង​ជោកជាំ​ដោយ​លទ្ធផល​បច្ចេកទេស​ ៦​ទល់​នឹង​១​ក្នុង​ការ​ប្រកួត​លើក​ទី​២​ក្នុង​ពូល​G​កាល​ពី​យប់​មិញ។

ស្រមោចប្រភេទកាត់ស្លឹកឈើ

ចាប់​អារម្មណ៍​មុន​ការ​ប្រកួត​ខាង​លើ​មាន​ការ​ទស្សន៍ទាយ​លទ្ធផល​រវាង​ក្រុម​ទាំង​ពីរ​បាន​ធ្វើ​ឡើង​ដោយ​រើស​យក​សត្វ​ស្រមោច​មក​ប្រើ​ ខុស​ពី​លើក​មុន​ៗ​ដែល​គេ​ប្រើ​មឹក, អូដ្ឋ, គោ​ ជា​ដើម។​ ការ​ទស្សន៍ទាយ​គឺ​ធ្វើ​នៅ​កសិដ្ឋាន​ឈ្មោះ​ថា Cannon Hall Farm ក្នុង​ប្រទេស​អង់គ្លេស​ផ្ទាល់​ ដោយ​យក​សត្វ​ស្រមោច​ប្រភេទ​កាត់​ស្លឹក​ (Leaf Cutter ants) មក​កាត់​សេចក្ដី។

គេ​ឲ្យ​សត្វ​ស្រមោច​២​កាន់​រូប​ទង់ជាតិ​អង់គ្លេស​ និង​ប៉ាណាម៉ា​ ប្រណាំង​គ្នា​លើ​ខ្សែ​ពួរ​ចម្ងាយ​៣៦​ម៉ែត្រ ហើយ​បើ​ស្រមោច​ណា​ដល់​ទី​មុន​គឺ​សន្មត​ថា​ក្រុម​ជម្រើស​ជាតិ​នោះ​ជា​អ្នក​ឈ្នះ។​ ជា​ចុងក្រោយ​​ស្រមោច​កាន់​ទង់​អង់គ្លេស​បាន​ដល់​ទី​លឿន​ជាង​គេ​ ហើយ​លទ្ធផល​ជាក់ស្ដែង​ក៏​អង់គ្លេស​ជា​អ្នក​ឈ្នះ​ពិត​ប្រាកដ​ដែរ៕

ការទស្សន៍ទាយរបស់ស្រមោច

ប្រភព៖ theguardian ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទថ្មី