• 2018-06-20 12:55:55
  • បាល់ទាត់

Isco ប្រកាស​ឈប់​និយាយ​រក Ronaldo ទៀត​ហើយ!

  • 2018-06-20 12:55:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ Isco ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ក្នុង​ន័យ​កំប្លែង​ថា ខ្លួន​នឹង​ឈប់​និយាយ​រក មិត្ត​រួម​ក្រុម Real Madrid ខ្សែ​ប្រយុទ្ធ Real Madrid ក្រោយ​កីឡាករ​ព័រទុយហ្គាល់​ស៊ុត​ចូល​ ៣ គ្រាប់​កាល​ពី​ប្រកួត World Cup ប៉ះ​អេស្ប៉ាញ​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

Isco ត្រូវ​បាន​អ្នក​សារព័ត៌មាន​សួរ​ថា តើ​យល់​យ៉ាង​ណា ចំពោះ​ទម្រង់​លេង Ronaldo កាល​ពី​ពេល​ប៉ះ​អេស្ប៉ាញ​ថ្ងៃ​មុន។ ខ្សែ​បម្រើ​អេស្ប៉ាញ​បាន​ឆ្លើយ​ថា៖ "កុំ​និយាយ​ខ្ញុំជាមួយ​រឿង Ronaldo! ខ្ញុំ​នឹង​មិន​និយាយ​រក​គេ​ទៀត​ទេ បន្ទាប់​ពី​អ្វី​ដែល​គេ​ធ្វើ​មក​លើ​អេស្ប៉ាញ​កាល​ពី​ថ្ងៃ​មុន"។

ក្រោយ​និយាយ​បែប​នេះ ខ្សែ​បម្រើ​ Isco បាន​លើក​ឡើង​ទៀត​ថា៖ "ក្នុង​ប្រកួត​នោះ Ronaldo មិន​សូវ​មាន​ឱកាស​ស៊ុត​ច្រើន​នោះ​ទេ ប៉ុន្តែ​គេ​ពិត​ជា​មាន​ទម្រង់​ស៊ុត​ល្អ​ណាស់។ ២ គ្រាប់​ដំបូង​របស់​គេ ជួយ​ឲ្យ​គេ​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​បន្ត​រក​គ្រាប់​បាល់​ទៀត។ ទី​បំផុត​គេ​សម្រេច​បាន Hat-trick"។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ប្រកួត​អេស្ប៉ាញ-ព័រទុយហ្គាល់​កន្លង​ទៅ Cristiano Ronaldo រក​បាន ៣ គ្រាប់​ម្នាក់​ឯង ជួយ​ឲ្យ​ជម្រើស​ជាតិ​ខ្លួន ស្មើ​ជាមួយ​អេស្ប៉ាញ​ក្នុង​លទ្ធផល ៣-៣។

ព័រទុយហ្គាល់​កំពុង​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក ខណៈ​អេស្ប៉ាញ នឹង​ត្រូវ​ប៉ះ​អ៊ីរ៉ង់​នា​វេលា ១ រំលង​អាធ្រាត្រ​យប់​នេះ (ម៉ោង​នៅ​កម្ពុជា)៕

ប្រភព៖ Four Four Two ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់