
- 2018-06-20 11:32:56
- បាល់ទាត់
កីឡាករអាហ្សង់ទីនឆ្នើមម្នាក់ប្រកាសក្ដែងៗថា ខ្លួនអាចលេងត្រូវជើងជាមួយ Messi
- 2018-06-20 11:32:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករអាហ្សង់ទីនឆ្នើមម្នាក់ប្រកាសក្ដែងៗថា ខ្លួនអាចលេងត្រូវជើងជាមួយ Messi
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Paulo Dybala បាននិយាយថា ខ្លួនអាចលេងត្រូវជើងជាមួយ Lionel Messi។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ Dybala បាននិយាយថា ខ្សែប្រយុទ្ធ Messi គឺជាកីឡាករដែលមិនអាចជំនួសបាន ដូច្នេះហើយខ្លួនត្រូវតែរកវិធីដើម្បីសម្របទម្រង់លេងរបស់ខ្លួនទៅនឹងខ្សែប្រយុទ្ធ Barcelona។ Dybala គិតថា ខ្លួនអាចលេងត្រូវគ្នា ជាមួយ Messi។
កីឡាករ Juventus និយាយ៖ "Messi ជាកីឡាករដែលមិនអាចមានកីឡាករជំនួសបាន ទាំងនៅ Barcelona និងនៅក្រុមណាផ្សេងទៀតនៅលើពិភពលោក។ ដូច្នេះហើយ ខ្ញុំគិតថា ខ្ញុំអាចលេងត្រូវជើងជាមួយគេ"។
យ៉ាងនេះក្ដី Dybala មិនបានបកស្រាយបន្តទេថា ខ្លួនអាចលេងត្រូវទម្រង់ជាមួយ Messi ដោយរបៀបណានោះទេ។ កីឡាករបានបែរទៅអំពាវនាវឲ្យថ្នាក់ដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនឲ្យរិះរកវិធីដើម្បីបើកផ្លូវឲ្យខ្លួនបានចូលលេងក្នុងក្រុម។
សូមបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ គ្រូបង្វឹកជម្រើសជាតិអាហ្សង់ទីន លោក Jorge Sampaoli ធ្លាប់បានអះអាងថា ពេលវេលាសមស្របដែល Messi និង Dybala លេងជាមួយគ្នា "មិនទាន់មកដល់នៅឡើយទេ"។
Messi និង Dybala ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ជាច្រើនមើលឃើញថា លេងក្នុងតួនាទីដូចគ្នា ដែលនេះអាចជាមូលហេតុមួយដែលនាំឲ្យលោក Sampaoli សម្រេចមិនទាន់ដាក់ឲ្យពួកគេទាំងពីរលេងជាមួយគ្នា។
Dybala បានត្រឹមអង្គុយលើបង់ កាលពីប្រកួតស្មើ ១ ទល់ ១ ជាមួយអ៊ីស្លង់កាលពីថ្ងៃសៅរ៍កន្លងទៅ។
អាហ្សង់ទីននឹងត្រូវប្រកួត World Cup ប៉ះជាមួយក្រូអាតនៅវេលាម៉ោង ១ រំលងអាធ្រាត្រថ្ងៃស្អែកនេះ៕