• 2018-06-03 04:30:03
  • កីឡា​ផ្សេង​ៗ

១​ឈុត​នេះ​របស់​តារា​បាល់បោះ LeBron James បូក​ចូល​គ្នា​តម្លៃជាង​៤​ម៉ឺន​ដុល្លារ

  • 2018-06-03 04:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LeBron James ​ជា​កំពូល​​កីឡាករ​បាល់បោះ​ម្នាក់​ក្នុង​ក្របខណ្ឌ​ NBA របស់​អាមេរិក។ បច្ចុប្បន្ន​រូប​គេ​កំពុង​លេង​ឲ្យ​ក្លឹប Cleveland Cavaliers។ រឿង​ដែល​ពិសេស​គេ​ក៏​ជា​សេដ្ឋី​ម្នាក់​ក្នុង​វិស័យ​កីឡាករ​ផង​ដែរ។

តាម​ទិន្នន័យ​ កាល​ពី​ឆ្នាំ​២០១៧កីឡាករ​វ័យ​៣៣​ឆ្នាំ រក​បាន​៨៦​លាន​ដុល្លារ ក្នុង​នឡ៣១,២​លាន​ដុល្លារ​បាន​មក​ពី​ប្រាក់​បដិវត្តន៍​ក្នុង​ក្លឹប សរុប​ជា​រួម​​ជា​មាន​ទ្រព្យ​៤០០​លាន​ដុល្លារ។ ដោយ​សារ​តែ​មាន​លុយ​ច្រើន​បែប​នេះ​ហើយ LeBron តែងតែ​ចូល​ចិត្ត​ចាយ​វាយ​លើ​សម្ភារៈ​និយម។

​កាល​ពី​ម្សិលមិញ​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រកួត LeBron បាន​​ស្លៀក​សំលៀក​បំពាក់​មួយ​ឈុត ហើយ​តាម​ការ​បង្ហាញ​ពី theScore ខោអាវ​ពី​​​លើ​ដល់​ក្រោម​​របស់​គេ​បូក​គ្នា​មាន​តម្លៃ៤៦ ៩៦៤​ដុល្លារ។ តោះ​! មើល​តម្លៃ​នីមួយ​ៗ៖

  • វែនតា= ៥២៥​ដុល្លារ
  • កាស = ១៩៩,៩៥ដុល្លារ
  • ក្រវាត់​ក= ៣៣០​ដុល្លារ
  • អាវ​ធំ​= ២ ៥៩០ដុល្លារ
  • ខោ = ៩៤០​ដុល្លារ
  • កាបូប = ៤១ ០០០ដុល្លារ
  • ស្បែកជើង = ១ ២៩០ ដុល្លារ
  • ស្រោម​ជើង = ៩០​ដុល្លារ សរុប = ៤៦ ៩៦៤​ដុល្លារ

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់