• 2018-05-25 05:09:50
  • ព័ត៌មាន

បទ​ថ្មី​ «អច្ឆរិយៈ​កីឡា​» ​​ក្លាយ​ជា​បទ​គោរព​ទង់​​កីឡា​​ជាតិ​​ល្ងាច​​នេះ​

  • 2018-05-25 05:09:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​​នឹង​ចាប់​ផ្តើម​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​​ល្ងាច​ថ្ងៃ​សុក្រ​ ទី​២៥​ ឧសភា នេះ​ហើយ​នៅ​ពហកីឡដ្ឋាន​ជាតិ​ រាជ​ធានី​ភ្នំពេញ​ដោយ​មាន​សម្តេច​តេជោ​ ហ៊ុន សែន​ជា​អធិបតី។ ក្នុង​ពីធី​ធំ​ជា​ប្រវត្តិ​សាស្ត្រ​នេះ​នឹង​មាន​ការ​សម្តែង​សិល្បៈ​ និង​កីឡា​ជា​ច្រើន​ប្រភេទ​ដើម្បី​អបអរសាទរ។

ជា​ពិសេស​ Smart មាន​មោទនភាព​បង្ហាញ​ជូន​បទ​ចម្រៀង​​ថ្មី​សន្លាង​គឺ​ ​«អច្ឆរិយៈ​កីឡា​​»​​ ​ជា​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​​ពីរ។ បទ​ចម្រៀង​ថ្មី​នេះ​បាន​​ក្លាយ​ជា​បទ​ផ្លូវ​ការ​សម្រាប់​​គោរព​ទង់​កីឡា​ជាតិ​ក្នុង​ព្រឹត្តិការណ៍​អស្ចារ្យ​នេះ។ ស្រប​ពេល​នេះ​ក៏​មាន​ការ​សម្តែង​បទ​ «អ្នក​ចម្បាំង​កីឡា»​ដែរ។

បទ​ចម្រៀង​​ដែល​ពោរពេញ​ដោយ​មោទនភាព​ទាំង​ពីរ​បទ​​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​​ Smart រួម​សហការ​ជា​មួយ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ក្រុម​​ Small World Small Band។

សូម​ចូល​ទៅ​ទស្សនា​​ smarturl.it/SmartMusicSong ។ បង្ហាញ​ការ​គាំទ្រ​កីឡា​ជាតិ​ នៅ​លើ​ Smart Tunes អ្នក​​គ្រាន់​តែ​ផ្ញើ​លេខ​ 999955 ទៅ​កាន់​ 855 ដើម្បី​បទ​ «​អច្ឆរិយៈ​កីឡា» និង​ផ្ញើ​លេខ​​ 999956 ទៅ​កាន​លេខ​ 855 ដើម្បី​បទ​«អ្នក​ចម្បាំង​កីឡា»។

ចូល​រួម​គាំទ្រ​ និង​លើកកម្ពស់​ទាំង​អស់​គ្នា​ណា​ ដើម្បី​កីឡា​ជាតិ!

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់