• 2018-05-18 03:47:37
  • បាល់ទាត់

Gary Neville ចង់​ធ្វើ​រឿង​មួយ​បើ​ Liverpool ឈ្នះ​ Champions League

  • 2018-05-18 03:47:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gary Neville បាន​និយាយ​ថា​បើ​សិនជា​ Liverpool ឈ្នះ​ Champions League អាច​ធ្វើ​ឲ្យ​រដូវ​កាល​នេះ​ជា​ពេល​វេលា​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​។

Neville

វីរបុរស​ និង​ជា​អតីត​ខ្សែ​ការពារ​ Manchester United សង្ឃឹម​ថា​ Real Madrid នឹង​បំផ្លាញ​ក្ដី​ស្រមៃ​ឈ្នះ​ជើង​ឯក​លើក​ទី​៦​របស់​ Liverpool នៅ​ទីក្រុង​ Kiew ប្រទេស​អ៊ុយក្រែន​ នៅ​ថ្ងៃ​ទី​២៦​ ឧសភា​ សប្ដាហ៍​ក្រោយ។ ​

Manchester City ជា​គូ​ប្រជែង​នៅ​ទីក្រុង​តែ​មួយ​បាន​ឈ្នះ​ Premier League គឺ​ជា​សុបិន​អាក្រក់​រួច​ទៅ​ហើយ​ ដូច្នេះ​បើ​សិន​ United ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​ FA Cup ទល់​ Chelsea ហើយ​ Liverpool ឈ្នះ​ Champions League ទៀត​នោះ​វា​គឺ​ជា​រឿង​ដែល​អ្នក​គាំទ្រ​បិសាច​ក្រហម​ដូច​ជា​លោក​ឈឺចាប់​បំផុត។​

"បើ​​រឿង​ទាំង​នេះ​កើត​មែន​វា​មិន​ខុស​ពី​ឋាន​នរក​ទេ​សម្រាប់​ខ្ញុំ​។ និយាយ​ដោយ​ស្មោះ​ខ្ញុំ​នឹង​ទៅ​ទីណា​ឆ្ងាយ​​គ្មាន​ Wifi ឬ​សេវា​ទូរស័ព្ទ​។ ខ្ញុំ​ជឿ​ថា​អ្នក​គាំទ្រ​ United ឯ​ទៀត​នឹង​កក់​សំបុត្រ​យន្តហោះ​ចេញ​ក្រៅ​ក្រុង​ ចូល​ព្រៃ​អាម៉ាហ្សូន។ យ៉ាង​ណា​ខ្ញុំ​សង្ឃឹម​ថា​ Ronaldo នឹង​ស៊ុត​បាន​៣​គ្រាប់​ក្នុង​ប្រកួត​នោះ​ហើយ​ឲ្យ​ពួកយើង​បាន​ធូរ​ចិត្ត"។ Neville និយាយ​ដូច្នេះ៕

ប្រភព៖ Liverpool Echo ប្រែសម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម