• 2018-05-07 08:40:00
  • ព័ត៌មាន

បុរស​បារាំង​ជាប់​ចិត្ត​គុន​ខ្មែរ​ Derek ក្តី​ស្រមៃ​ក្លាយ​ជា​ការ​ពិត​ហើយ ​

  • 2018-05-07 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ក្បាច់​គុន​ល្បុក្កតោ​ និង​​គុន​ខ្មែរ​​ដែល​ជា​ជន​ជាតិ​បារាំង​ Bidaut Derek បាន​សម្រេច​បំណង​ប្រាថ្នា​របស់​ខ្លួន​ហើយ​ក្នុង​ការ​បើក​ស្ទូឌីយោ​មួយ​ដែល​ពាក់​ព័ន្ធ​នឹង​ក្បាច់​គុន​បុរាណ​ខ្មែរ​ បន្ទាប់​ពី​ជាប់​ចិត្ត​​នឹង​វប្បធម៌​អស់​រយៈ​ពេល​ប្រហែល​ជា​១០​ឆ្នាំ​មក​ហើយ។

កីឡាករ Bidaut Derek

Bidaut Derek ដែល​ជា​បាន​ហាត់​គុន​ខ្មែរ​ជិត​១០​ឆ្នាំ​កន្លង​មក​នេះ​បាន​ប្រាប់​ថា​ បំណង​ប្រាថ្នា​របស់​លោក​ក្នុង​ការ​បើក​ស្ឌូឌីយោ​ពាក់​ព័ន្ធ​នឹង​គុន​ខ្មែរ​ជា​យូរ​មក​ហើយ​ពេល​នេះ​បាន​សម្រេច​ហើយ។ ស្ឌូឌីយោ​ដែល​គ្រោង​នឹង​បើក​ឆាប់​ៗ​ខាង​មុខ​នេះ​ឈ្មោះ​ Prodal Fight & Fitness​​ដែល​ហៅ​ខ្លី​ថា Prodal ឬ​ប្រដាល់។

បុរស​បារាំង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​គម្រោង​មួយ​ដ៏​ធំ​ដែល​លោក​បាន​សហការ​ជា​​មួយ​ដៃ​គូ​​ដើម្បី​ដំណើរ​ការ។ «ដោយ​សារ​​ក្នុង​ជីវិត​របស់​ខ្ញុំ​ស្រលាញ់​គុន​​ខ្មែរ ក្បាច់​គុន​បុរាណ​ខ្មែរ​ និង​វប្បធម៌​ខ្មែរ​ ហើយ​ខ្ញុំ​បាន​ហ្វឹកហាត់​ ស្វែង​យល់​ពី​វប្បធម៌​គុន​ខ្មែរ​​ច្រើន​ឆ្នាំ​ហើយ​នៅ​កម្ពុជា​ ដូច្នេះ​ដល់​ពេល​​​ដែល​ខ្ញុំ​ចែក​រំលែក ផ្សព្វផ្សាយ​ឲ្យ​កាន់​តែ​ទូលំទូលាយ»។

លោក​បារាំង​រូប​នេះ​បញ្ជាក់​បន្ថែម​ថា ៖«​វា​ជា​សុបិន​ក្លាយ​ជា​ការ​ពិត​សម្រាប់​ខ្ញុំ​នៅ​កម្ពុជា។ ច្បាស់​ណាស់​ ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ណា​ដើម្បី​​គុន​ខ្មែរ។ ខ្ញុំ​ចង់​ឲ្យ​បរទេស​មក​ហាត់​គុន​ខ្មែរ​​នៅ​កន្លែង​ខ្ញុំ​ និង​​យល់​ឲ្យ​ច្បាស់​អំពី​គុន​ខ្មែរ។ យើង​ចង់​អភិវឌ្ឍ​ទេសចរណ៍​កីឡា​នៅ​កម្ពុជា​ដូច​ដែល​​ថៃ​កំពុង​ធ្វើ​ដើម្បី​ទាក់ទាញ​បរទេស»។

ស្ទូឌីយោ​ Prodal Fight & Fitness​ ស្ថិត​នៅ​ទួលគោក​លើ​ផ្ទៃ​ដី​ប្រមាណ​​១៥០០​ម៉ែត្រ​ការ៉េ​មាន​​​កន្លែង​ហ្វឹក​ហាត់​១​ កន្លែង​ហាត់​រត់​១​ កន្លែង​ស្ទីម​ និង​សូណា​១​ ហាង​សម្ភារៈ​ផ្សេង​ៗ​១ ភោជនីយដ្ឋាន​១​ បារ​១ និង​​បន្ទប់ Yoga ១៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់