• 2020-03-26 05:38:08
  • បាល់ទាត់

Eden Hazard៖ រដូវ​កាល​នេះអាក្រក់ រដូវ​កាល​ក្រោយ ចាំ​វាយ​តម្លៃ​ខ្ញុំ

  • 2020-03-26 05:38:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ធ្វើ​មិន​សូវ​បាន​ល្អ​នៅ​ក្លឹប Real Madrid ខ្សែ​ប្រយុទ្ធ Eden Hazard បង្ហើប​ថា វាជាពេលវេលា​សម្រប​ខ្លួន​ជាមួយ​ក្រុម​ស្ដេច-ស ហើយ​សង្ឃឹម​សាង​ប្រជាប្រិយភាព​មក​វិញ​នៅ​រដូវ​កាល​ក្រោយ។

កីឡាករ​វ៧យ​២៩​ឆ្នាំ បាន​យល់ព្រម​មក​​លេង​​ទឹកដី​អេស្ប៉ាញ ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន ក្រោយ​​ឈ្នះ​ពាន​៧នៅ Chelsea រួម​មាន Premier Leagues ២​ដង Europa League ២​ដង PFA Players និង Player of the Year award ជាដើម។

យ៉ាងណា​នៅ​ជាមួយ​ក្លឹប​ថ្មី Real Madrid ពិត​ជា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​សម្រាប់ Hazard ដែល​ទើប​រក​បាន​ ១ គ្រាប់​ប៉ុណ្ណោះ ក្នុង​ការ​បង្ហាញ​ខ្លួន​១០​លើក នៅ​លីគ​កំពូល​អេស្ប៉ាញ Laliga មុន​របួស​ក​ជើង​កាល​ពី​ខែ​មុន។ ​

កីឡាករជម្រើសជាតិបែលហ្សិក Hazard ថា​លំបាក​ណាស់​សម្រាប់​គេ ក្នុង​ការ​សម្រប​ខ្លួន​ជាមួយ Real Madrid បើ​ទោះ​បី​ដឹង​ថា​គេ​ត្រូវ​យក​ឈ្នះ​ការ​រិះគន់​ទាំង​ឡាយ។

អតីត​ខ្សែ​ប្រយុទ្ធ Chelsea បាន​ឱ្យ​ដឹង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ RTBF ថា ៖«រដូវ​កាល​ដំបូង​របស់​ខ្ញុំ​នៅ Real Madrid ពិត​ជា​អាក្រក់ ប៉ុន្តែ​មិន​អាក្រក់​ទាំងអស់​ទេ វា​ជា​រដូវ​កាល​សម្រប​ខ្លួន។ រដូវ​កាល​ក្រោយ​ចាំ​វាយ​តម្លៃ​ខ្ញុំ។ វា​ជា​ក្រុម​មួយ​ដ៏​អស្ចារ្យ ខ្ញុំ​បាន​ជួប​​មនុស្ស​ថ្មី​ជាច្រើន។ វា​ជា​បទ​ពិសោធន៍​ដ៏​ល្អ​សម្រាប់​ខ្ញុំ។ ខ្ញុំ​នៅ​សល់​៤​ឆ្នាំ​ទៀត ខ្ញុំ​សង្ឃឹម​ខ្ញុំ​នឹង​ធ្វើ​បាន​ល្អ»។

Eden Hazard បាន​ទទួល​ការ​វះកាត់​រួច​ហើយ​កាល​ពី​សប្ដាហ៍​មុន ក្នុង​ទីក្រុង Dallas ហើយ​ខ្សែ​ប្រយុទ្ធ​​រូប​នេះ រំពឹង​អាច​នឹង​ជា​ទាន់ និង​តំណាង​ឱ្យ​បែលហ្សិក​ក្នុង​ព្រឹត្តិការណ៍ Euro 2020៕

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់