• 2020-02-21 06:58:14
  • បាល់ទាត់

Assist ១គ្រាប់​យប់​មិញ Saka ត្រូវ ​Van Persie ​ប្រដូច​ទៅ​នឹង Giggs, Bergkamp និង Scholes

  • 2020-02-21 06:58:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

ការបញ្ជូន​បាល់ (Assist) ១គ្រាប់ឱ្យ Lacazette របស់ Bukayo Saka ​កាល​ពី​យប់​មិញ​ ត្រូវ​បាន​ Robin Van Persie ប្រដូច​កីឡាករ​អង់គ្លេស​រូប​នេះ ទៅ​នឹង​​​ខ្សែ​ប្រយុទ្ធ​ល្បីៗ​តួយ៉ាង Ryan Giggs, Dennis Bergkamp និង​ Paul Scholes។

ការ​បញ្ជូន​បាល់​​ដ៏​ល្អ ធ្វើ​ឱ្យ​ Van Persie អត់​សរសើរ​មិន​បាន ហើយ​ត្រូវ​បាន​អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប​កាំភ្លើង​ធំ Arsenal និង Man Utd រូប​នេះ ចាត់​ទុក​ជា​ការ​បញ្ជូន​បាល់​​ល្អ​លំដាប់ពិភពលោក។ ​

អតីត​ខ្សែ​ប្រយុទ្ធ​ហូឡង់ Van Persie បាន​ប្រាប់ BT Sportថា ៖«ប្រភេទ​នៃ​ការ​បញ្ជូន​បាល់​នេះ​ដូច Ryan Giggs, Dennis Bergkamp, Paul Scholes អ៊ីចឹង គឺ​​បញ្ជា​ឱ្យ​ខ្សែ​ប្រយុទ្ធ​ ចូល​ទៅ​តំបន់​គ្រោះ​ថ្នាក់។ វា​ជា​ការ​បញ្ជូន​បែប World class»។

អតីត​ខ្សែ​ប្រយុទ្ធ​ Arsenal ៨រដូវកាល​បន្ត​ថា នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ប៉ុន្តែ Saka ធ្វើ​បាន​យ៉ាង​ស្រួល។ មាន​តែ​កីឡាករ​ល្អៗ​ប៉ុណ្ណោះ ទើប​អាច​ធ្វើ​បាន​។ នេះ​ជា​ការ​បញ្ជូន​ដោយ​​ប្រើ​គំនិត ដែល​គ្រូ​បង្វឹក​​ចង់​បាន​ពី​កីឡាករ​។

ការ​ប្រកួតជើងទី១ វគ្គ៣២ក្រុម​ចុង​ក្រោយ នៃពានរង្វាន់ទ្វីបអឺរ៉ុប UEFA Europa League ​កីឡាការលេងស្លាប Bukayo Saka បាន​បញ្ជូន​បាល់​យ៉ាង​ស្អាត ឱ្យ​ខ្សែប្រយុទ្ធ Lacazette ស៊ុត​បញ្ចូល​ទី ខណៈ​ការប្រកួត​នៅ​សល់​តែ​៩​នាទី​ប៉ុណ្ណោះ ជួយ​ឱ្យ​​ក្រុម​របស់លោក Mikel Arteta ឈ្នះ Olympiakos ១-០៕

ប្រភព៖ Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់