• 2020-02-21 06:23:00
  • បាល់ទាត់

អ្នក​​គាំទ្រ​ Man Utd វ័យ​ក្មេង​ម្នាក់​សរសេរ​សំបុត្រ​សុំ​ឲ្យ​តា Klopp លេង​ចាញ់​

  • 2020-02-21 06:23:00
  • ចំនួនមតិ 63 | ចំនួនចែករំលែក 113

ចន្លោះមិនឃើញ

Liverpool ត្រូវ​ការ​ឈ្នះ​៥​ប្រកួត​ទៀត​ដើម្បី​ក្លាយ​ជា​ជើង​ឯក​ Premier League ឬ​ក៏​លេង​កុំ​ឲ្យ​ចាញ់​ចំនួន​១២​ប្រកួត​ទៀត​ដើម្បី​លើក​ពាន​មាស​។

កុមារ Daragh នៅខាងស្ដាំ

ក្នុង​អតីត​កាល​ Arsenal គឺ​ជា​ក្រុម​តែ​មួយ​គត់​ដែល​ឈ្នះ​ពាន​មាស​ ខណៈ​គេ​រំពឹង​ថា​ Liverpool នឹង​ដើរ​តាម​គន្លង​ក្រុម​មួយ​នេះ​ដោយ​ឈ្នះ​ពាន​មាស​លើក​ដំបូង​គិត​ចាប់​ពី​ឆ្នាំ​២០០៤​មក។​ យ៉ាង​ណា​មាន​អ្នក​គាំទ្រ​ Manchester United វ័យ​ក្មេង​ម្នាក់​សរសេរ​សំបុត្រ​សំណូមពរ​ឲ្យ​ Jurgen Klopp លេង​ចាញ់​យ៉ាង​ហោច​១​ប្រកួត។​

​កុមារ​អាយុ​១០​ឆ្នាំ​លើក​ហេតុ​ផល​ថា​ ការ​មិន​ចង់​ឲ្យ​ក្រុម​ហង្ស​ក្រហម​លើក​ពាន​មាស​ព្រោះ​គេ​មិន​​ចង់​ឃើញ​ Liverpool ធ្វើ​បាន​ល្អ​ជាង​ក្រុម​ដែល​ខ្លួន​ស្រឡាញ់​ ត្បិត​ United ឈ្នះ​ Premier League ១៣​ដង​តែ​គ្មាន​ម្ដង​ណា​បាន​ពាន​មាស​ឡើយ។

Klopp បាន​ទទួល​សំបុត្រ​នោះ​ នឹង​តប​វិញ​ថា​លោក​ពិតជា​ភ្ញាក់ផ្អើល និង​រីករាយ​ដែល​បាន​ទទួល​សំបុត្រ​ពី​កុមារ​ឈ្មោះ​ Daragh ប៉ុន្តែ​លោក​មិន​អាច​ធ្វើ​តាម​សំណើ​គេ​បាន​ទេ ព្រោះ​ក្នុង​នាម​ជា​អ្នក​ចាត់​ការ​គឺ​ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​សម្រាប់​អ្នក​គាំទ្រ​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក៕ ​​

ប្រភព៖ Liverpool Echo ប្រែសម្រួល៖ សៀនហួរ

មតិយោបល់