• 2020-02-20 10:59:46
  • បាល់ទាត់

ផ្លូវការ! Barca ប្រកាស​ទិញ​ខ្សែ​ប្រយុទ្ធ​ជំនួស Dembele

  • 2020-02-20 10:59:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

ក្លឹប Barcelona ក្នុង​ថ្ងៃ​នេះ​ដែរ ប្រកាស​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​ដាណឺម៉ាក Martin Braithwaite ពី​ក្លឹប​អេស្ប៉ាញ CD Leganes ដើម្បី​ជំនួស​ខ្សែ​ប្រយុទ្ធ​បារាំង Ousmane Dembele ដែល​កំពុង​រង​របួស។

បើ​តាម​ការ​ប្រកាស​របស់​ក្លឹប Barcelona បាន​ឲ្យ​ដឹង​ថា កីឡាករ​រូប​នេះ​ត្រូវ​បាន​ទិញ​ចូល​ក្នុង​តម្លៃ​ជាង ២០លាន​ដុល្លារ។ ក្លឹប​កាតាឡាន់​មួយ​នេះ​ និង​ Braithwaite បាន​ព្រមព្រៀង​គ្នា​ក្នុង​កុងត្រា​រយៈពេល ៤ឆ្នាំ ដែល​មាន​ថ្លៃ​ផ្ដាច់​កុងត្រា​ចំនួន​ជាង ៣២០​លាន​ដុល្លារ។

កីឡាករ​វ័យ ២៨ឆ្នាំ​រូប​នេះ​ចាប់​ផ្ដើម​អាជីព​បាល់ទាត់​ដំបូង​នៅ​ក្លឹប​ដាណឺម៉ាក Esbjerg ក្រោយ​មក​ទៅ​ក្លឹប​បារាំង Toulouse រួច​ក៏​លេង​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​នៅ Bordeaux។ ក្រោយ​មក​ទៀត​ក៏​ទៅ Leganes។

សរុប​ក្នុង​អាជីព​ជាង ១០ឆ្នាំ​របស់​គេ កីឡាករ​រូប​នេះ​រក​បាន ៨៥គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៣៤២ដង​ក្នុង​ក្លឹប​អាជីព។ ចំណែក​ឯ​នៅ​ក្រុម​ជម្រើស​ជាតិ​វិញ កីឡាករ​រូប​នេះ​បង្ហាញ​ខ្លួន​ឲ្យ​ដាណឺម៉ាក​ ៣៩ដង និង​រក​បាន ៧គ្រាប់​ចាប់​ពី​ឆ្នាំ២០១៣ មក៕

ប្រភព៖ FC Barcelona ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់