• 2020-02-20 11:13:58
  • បាល់ទាត់

ម៉េច​បាន​​ Barca អាច​ទិញ​កីឡាករ​ថ្មី​បាន​ទាំង​នៅ​ខែ​កុម្ភៈ?

  • 2020-02-20 11:13:58
  • ចំនួនមតិ 6 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រាកដ​ជា​ឆ្ងល់​ហើយ​ ថា​ម៉េច​បាន​ Barcelona នាំ​ចូល​ខ្សែ​ប្រយុទ្ធ Martin Braithwaite បាន​ ទាំង​មិន​ស្ថិត​ក្នុង​ពេល​ទីផ្សារ​កីឡាករ។

បើ​តាម​សារព័ត៌មាន​ធំៗ​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា ច្បាប់​របស់​ La Liga អនុញ្ញាត​ឲ្យ​ក្លឹប​អេស្ប៉ាញ​ទិញ​កីឡាករ​មក​បាន ដើម្បី​ជំនួស​កីឡាករ​ដែល​រង​របួស​លើស​ពី ៥ខែ។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ Barca បាន​សុំ​ច្បាប់ La Liga ក្នុង​ការ​រក​អ្នក​ជំនួស​ ខ្សែ​ប្រយុទ្ធ​បារាំង Ousmane Dembele ដែល​រង​របួស​សរសៃ​ពួរ​រយៈពេល ៦ខែ​ឯណោះ។

ច្បាប់​នោះ​ក៏​បាន​ដាក់​លក្ខខ័ណ្ឌ​មួយ​ចំនួន​ទៀត​ដូច​ជា កីឡាករ​ជំនួស​នោះ​ត្រូវ​តែ​ជា​កីឡាករ​មិន​ជាប់​កុងត្រា​ ឬ កីឡាករ​ដែល​កំពុង​លេង​នៅ​អេស្ប៉ាញ។ ចំណែក​ឯ Braithwaite ជា​កីឡាករ​កំពុង​ប្រកប​អាជីព​នៅ Legenes ដែល​ជា​ក្លឹប​អេស្ប៉ាញ ដូច្នេះ​វា​ដូចជា​មិន​មាន​រឿង​ស្មុគស្មាញ​សម្រាប់​ Barca ទេ។

យ៉ាងណាក៏ដោយ ច្បាប់​ La Liga មិន​ឲ្យ​កីឡាករ​ជំនួស​នោះ​លេង​នៅ​កម្មវិធី​របស់​ UEFA ឡើយ​ ដូចនេះ ខ្សែ​ប្រយុទ្ធ​ដាណឺម៉ាក​នោះ​នឹង​មិន​មាន​សិទ្ធិ​ក្នុង​ការ​លេង​នៅ UEFA Champions League ទេ​ក្នុង​រដូវ​កាល​នេះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់