• 2020-02-20 07:13:29
  • បាល់ទាត់

Van Persie ថា​ការ​ប្ដូរ​អ្នក​ចាត់​ការ​ញឹកញាប់​មិន​អាច​ជួយ​អ្វី​ដល់​ Man Utd ទេ

  • 2020-02-20 07:13:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United មិន​អាច​ប្ដូរ​អ្នក​ចាត់ការ​ញឹកញាប់​ទៀត​បាន​ទេ ក្លឹប​គួរ​បន្ត​រក្សា​កៅអី​ Ole Gunnar Solskjaer ដើម្បី​ឲ្យ​លោក​បង្ហាញ​សមត្ថភាព។​ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​ Robin van Persie។​

Ole

បិសាច​ក្រហម​បច្ចុប្បន្ន​​ឈរ​លេខ​៧​ក្នុង​តារាង​ Premier League និង​កំពុង​ស្រពិចស្រពិល​ពី​តំណែង​ Champions League នៅ​រដូវ​កាល​ក្រោយ​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​ទាមទារ​ឲ្យ​ក្លឹប​ពិចារណា​រក​អ្នក​ចាត់​ការ​ថ្មី។​ យ៉ាង​ណា​ Persie ដែល​ធ្លាប់​លេង​ឲ្យ​ United រយៈ​ពេល​៤​ឆ្នាំ​បាន​បដិសេធ​ការ​បណ្ដេញ​លោក​ Ole។​

"បើ​អ្នក​បាន​រើស​យក​ Solskjaer គួរ​តែ​គាំទ្រ​ និង​ផ្ដល់​ឱកាស​ដល់​គេ​ឲ្យ​បាន​គ្រប់គ្រាន់​ព្រោះ​ខ្ញុំ​គិត​ថា​ក្លឹប​ត្រូវ​ការ​ភាព​នឹងន​។​ អ្នក​ទាំង​អស់​គ្នា​សុទ្ធ​តែ​ដឹង​ថា​ក្រោយ​ការ​ចាកចេញ​របស់​ Alex Ferguson បិសាច​ក្រហម​បាន​ប្ដូរ​ David, Giggs, Louis, Mourinho ហើយ​ពេល​នេះ​គឺ Solskjaer"។

"Ferguson ​ប្រើ​ពេល​ច្រើន​គួរ​សម​ដើម្បី​ឈាន​ដល់​កម្រិត​កំពូល​ ខ្ញុំ​គិត​ថា​បើ​ក្លឹប​គិត​តែ​ពី​រឿង​ប្ដូរ​អ្នក​ចាត់​ការ​១​ឆ្នាំ​ ឬ​២​ឆ្នាំ​ម្ដង​គឺ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ"។ បុរស​សញ្ជាតិ​ហូឡង់​និយាយ​ដូច្នេះ៕

Persie (អង្គុយខាងស្ដាំ)

ប្រភព៖ Manchestereveningnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់