• 2020-01-22 07:36:45
  • បាល់ទាត់

៥​ក្រុម​ ​អាច​បង្អាក់​ដំណើរ​លើក​ពាន​ Premier League មាស​ Liverpool

  • 2020-01-22 07:36:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool ត្រូវ​តែ​ឈ្នះ​​ Premier League តែ​១០​ទៀត​ប៉ុណ្ណោះ​​នឹង​អាច​ក្លាយ​ជា​ជើងឯក​បាន​ហើយ​ក្រោយ​លេង​ឈ្នះ​ Manchester United កាល​ពី​ថ្ងៃ​អាទិត្យ។​

ក្រុម​រហស្សនាម​ហង្ស​ក្រហម​បច្ចុប្បន្ន​ដាច់​លេខ​២​ Manchester City ចំនួន​១៣​ពិន្ទុ​ ប៉ុន្តែ​នៅ​សល់​២​ប្រកួត​នៅ​ក្នុង​ដៃ​ បើ​សិន​ពួកគេ​ឈ្នះ​នឹង​អាច​កើន​គម្លាត​​ដល់​១៩​ពិន្ទុ​ឯណោះ​។ ឱកាស​លើក​ពាន​​ Liverpool មាន​សឹង​៩០%​ទៅ​ហើយ​ប៉ុន្តែ​ចាំ​អ៊ុត​ថា​តើ​ពួកគេ​អាច​លើក​ពាន​មាស​បាន​ឬ​អត់​ បើ​​លេង​មិន​ចាញ់​សោះ​ដល់​ចប់​រដូវកាល។​

យ៉ាង​ណា​មាន​ប្រកួត​ដ៏​តានតឹង​៥​ដែល​អាច​បញ្ឈប់​ Liverpool ពី​ការ​ឈ្នះ​ពាន​មាស​ដូច​ Arsenal៖

១. ប៉ះ​ Wolves (ក្រៅ​ដី)​

២. ប៉ះ​ Everton (ក្រៅ​ដី)​​

៣. ប៉ះ Manchester City (ក្រៅ​ដី)

៤. ប៉ះ​ Arsenal (ក្រៅ​ដី)

៥. ប៉ះ​ Chelsea (ក្នុង​ផ្ទះ​)​

ប្រភព៖ Premier League អត្ថបទ៖ សៀនហួរ

មតិយោបល់