• 2020-01-21 11:33:11
  • បាល់ទាត់

ចាញ់ Liverpool ហើយ Man Utd រង​ការ​ចោទ​ប្រកាន់​ពី​ FA ទៀត​!

  • 2020-01-21 11:33:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United បាន​រង​ការ​ចោទ​ប្រកាន់​ពី​សមាគម​បាល់ទាត់​អង់គ្លេស FA នៅ​ក្នុង​ថ្ងៃ​នេះ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប Liverpool។

សមាគម​បាល់ទាត់​មួយ​នេះ បាន​ចោទ​ប្រកាន់​ក្លឹប​បិសាច​ក្រហម​ថា បរាជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​កីឡាករ​របស់​ខ្លួន ប្រព្រឹត្តិ​ឥរិយាបថ​សមរម្យ​ដោយ​មាន​សណ្ដាប់ធ្នាប់។

ហេតុការណ៍​នេះ​កើតឡើង​ នៅ​ពេល​ដែល​កីឡាករ​ Manchester United ជាពិសេស អ្នក​ចាំទី David De Gea បាន​ប្រកែក​គ្នា​ជាមួយ​អាជ្ញាកណ្ដាល​យ៉ាង​ខ្លាំង ក្រោយ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​ Roberto Firmino បាន​បំប៉ោង​សំណាញ់​ទី​នៅ​នាទី​ទី ២៥ ដែល​ធ្វើ​ឡើង​បន្ទាប់​ពី​ខ្សែ​ការពារ Virgil Van Dijk បង្ក​កំហុស​លើ​អ្នក​ចាំ​ទី​រូប​នោះ។

ការ​ប្រកែក​ពោរពេញ​ដោយ​កំហឹង​នេះ​ធ្វើ​ឲ្យ De Gea ទទួល​បាន​កាត​លឿង​ពី​លោក​អាជ្ញាកណ្ដាល។

ក្លឹប​បិសាចក្រហម​មាន​ពេល​ឆ្លើយតប​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍៕

ខាង​ក្រោម​នេះ​ជា​វីដេអូ៖

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់