• 2020-01-20 02:32:01
  • បាល់ទាត់

ប្រ​ធាន​ក្រុម​ថ្មី​ Maguire ម្នាក់​ឯង​ត្រូវ​គេ​ញាក់​ដាច់​២​ដង​ច្រើន​នរណា​ទាំង​អស់​

  • 2020-01-20 02:32:01
  • ចំនួនមតិ 81 | ចំនួនចែករំលែក 59

ចន្លោះមិនឃើញ

Liverpool បាន​យក​ឈ្នះ​ Manchester United ២-០​ ដើម្បី​បន្ត​ឈរ​កំពូល​តារាង​ Premier League ដាច់​គូ​ប្រជែង​ Manchester City ១៦​ពិន្ទុ​ថែម​ទាំង​នៅ​១​ប្រកួត​ក្នុង​ដៃ។​ ​

ការ​ប្រកួត​កាល​ពី​យប់​មិញ​ ក៏​ជា​លើក​ដំបូង​ដែរ​សម្រាប់​ Harry Maguire ដែល​ដឹកនាំ​ក្រុម​ជា​ផ្លូវ​ការ​ក្នុង​នាម​ជា​ប្រធាន​ក្រុម​ថ្មី។​ យ៉ាង​ណា​ខ្សែ​ការពារ​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក​រូប​នេះ​ ធ្វើ​មិន​សូវ​បាន​ល្អ​ប៉ុន្មាន​ទេ​ ដោយ​ត្រូវ​គេ​ញាក់​ដាច់​២​ដង​តែ​ឯង​ ច្រើន​ជាង​កីឡាករ​ក្រុម​ Liverpool ទាំង​មូល​​សរុប​ចូល​គ្នា​ទៅ​ទៀត​ (១ដង)។​

គួរ​រម្លឹក​ថា​ Maguire ត្រូវ​ United ទិញ​ពី​ Leicester City ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ Virgil Vandijk ចំនួន​៨០​លាន​ផោន​៕

ប្រភព៖ Manchestereveningnews អត្ថបទ៖ រ័ត្ន

មតិយោបល់