- 2020-01-20 01:51:53
- បាល់ទាត់
Liverpool ស៊ុត១៦ជើងក្នុងប្រកួតយកឈ្នះ United ២ទល់នឹង០
- 2020-01-20 01:51:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool ស៊ុត១៦ជើងក្នុងប្រកួតយកឈ្នះ United ២ទល់នឹង០
ចន្លោះមិនឃើញ
Liverpool បានយកឈ្នះ Manchester United ដោយលទ្ធផល ២ទល់នឹង០ ក្នុងការប្រកួត Premier League សប្ដាហ៍ទី២៣កាលពីយប់មិញ។
ជំនួបនៅកីឡដ្ឋាន Anfield ម្ចាស់ផ្ទះហង្សក្រហមមានឱកាសបើកការនាំមុខមុនតាំងពីដើមតង់ តែតបញ្ចូលទីដោយ Van Dijk នៅនាទី១៤។ Liverpool បានធ្វើការវាយលុកដូចទឹកបាក់ទំនប់ក្នុងនោះ Firmino ស៊ុតចូល១គ្រាប់ដែរ តែត្រូវ VAR រំសាយចោល ហើយ១គ្រាប់ទៀតរបស់ Wijnaldum គឺជាបាល់ Offside។
ចូលដល់វគ្គទីពី United មានឱកាសវាយបកវិញដែរ ប៉ុន្តែ១ដងជា២ដងមិនអាចទម្លាយសំណាញ់ទី Liverpool បានផ្ទុយទៅវិញនៅចុងម៉ោងបាល់ដាច់មាត់ Alisson បានបញ្ជូនបាល់ឲ្យ Mohamed Salah ស៊ុតចូលទីបានសម្រេច និងជាគ្រាប់ដំបូងរបស់គេទល់នឹងបិសាចក្រហម៕