• 2020-01-17 07:36:03
  • បាល់ទាត់

រម្លឹក​ឆ្នាំ​ចាស់​នៅ​ Anfield ក្រុម​ Liverpool ស៊ុត​ Man Utd ៣៦​ជើង​ទល់​៦​

  • 2020-01-17 07:36:03
  • ចំនួនមតិ 13 | ចំនួនចែករំលែក 31

ចន្លោះមិនឃើញ

ជំនួប​ដ៏​ធំ​ និង​ជក់​ចិត្ត​នៅ​ Premier League ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ Red War រវាង​ Liverpool និង​ Manchester United នឹង​​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ​វេលា​ម៉ោង​១១:៣០​យប់។​

កាល​ពី​ជើង​ទី​មួយ​នៅ​ទឹកដី Old Trafford ក្រុម​ទាំង​ពីរ​បាន​ត្រឹម​ស្មើ​គ្នា​ ១-១ ប៉ុណ្ណោះ​ហើយ​ក៏​ជា​ប្រកួត​តែ​មួយ​ដែរ ដែល​ Liverpool លេង​ស្មើ​នៅ​លីគ​កំពូល​រដូវ​កាល​នេះ​ ដោយ​សារ​២០​ប្រកួត​ផ្សេង​ទៀត​ពួកគេ​ឈ្នះ​ទាំង​អស់។​ យ៉ាង​ណា​ការ​ប្រកួត​នៅ​ទឹកដី​ Anfield មិន​ទាន់​ដឹង​ថា​ United អាច​ទប់​ហង្ស​ក្រហម​បាន​ទៀត​ ឬ​អាច​យក​ឈ្នះ​ ឬ​ក៏​ចាញ់​នោះ​ទេ។​

ក្រឡេក​មើល​រដូវ​កាល​មុន​វិញ​ក្រុម​លោក​ Jurgen Klopp បាន​សម្រុក​លើ​បិសាច​ក្រហម​ដូច​ទឹក​បាក់​ទំនប់​ក្នុង​នោះ​ ស្ថិតិ​បង្ហាញ​ថា​ពួកគេ​ស៊ុត​សំដៅ​ទី​៣៦​ជើង ទល់​នឹង​៦​ជើង, ស៊ុត​ចំ​គោល​ដៅ​១១ជើង ទល់​នឹង​២, បាល់​ជ្រុង​១៣​ទល់​២​ និង​ឱកាស​គ្រប់គ្រង​បាល់​ ៦៤,៤%​ទល់​ ៣៥,៦​% ហើយ​លទ្ធផល​គឺ Liverpool ៣, United ១​៕

ប្រភព៖ Premier League អត្ថបទ៖ សៀនហួរ

មតិយោបល់