• 2020-01-16 09:00:11
  • បាល់ទាត់

មក​ដឹង​ប្រវត្តិ​ Red War មុន​ Liverpool និង​ Man Utd ប៉ះ​គ្នា​ថ្ងៃ​អាទិត្យ​នេះ​

  • 2020-01-16 09:00:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រកួត​ Premier League ដ៏​ធំ​ប្រចាំ​សប្ដាហ៍​ទី​២៣​​ នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​១១:៣០​រាត្រី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ​ ​រវាង​យក្ស​អង់គ្លេស​ទាំង​ពីរ​គឺ​ Liverpool និង​ Manchester United។​

ការ​ប៉ះ​គ្នា​រវាង​ក្រុម​ទាំង​ពីរ​ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា​ Red War ឬ North West Derby គឺជា​ជំនួប​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស​។​ ប្រកួត​​រវាង​ United និង​ Liverpool គឺ​លើស​​ពី​​ប្រកួត​បាល់ទាត់​ធម្មតា​ដោយ​សារ​កត្តា​សេដ្ឋកិច្ច, វប្បធម៌,​ ជនជាតិ​ដើម​ ព្រោះក្រុម​២នេះ​គឺ​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ធំ​របស់​ប្រទេស​អង់គ្លេស​។

ជំនួប​​ Man United និង Liverpool ត្រូវ​​ប្រដូច​ទៅ​នឹង​ El Clasico របស់​អេស្ប៉ាញ​រវាង​ Real Madrid និង​​ Barcelona ឬ​ ជំនួប​ Derby della Madonnina របស់​អ៊ីតាលី​ជា​ការ​ប៉ះ​គ្នា​របស់​ AC Milan និង​ Inter Milan។​

មូលហេតុ​ដាច់​ដោយ​ឡែក​មួយ​ទៀត​ដែល​ Red War ត្រូវ​ចាត់​ទុក​ជា​ប្រកួត​ធំ​នៅ​អង់គ្លេស​ព្រោះ​​ក្រុម​២​​ធ្លាប់​ឈ្នះ​ពាន​សរុប​ចូល​គ្នា​​ច្រើន​ជាង​គេ​បើ​ធៀប​ក្រុម​ដទៃ​ដូច​ជា​ ពាន​លីគ​កំពូល​៣៨​ដង​, Champions League៩​ដង,​ Europa League ៤ដង​, FA Cup ១៩ដង,​ League Cup ១៣​ដង​,​ Charity Shield ៣៦​ដង និង​ Club World Cup ២​ដង៕ ​

ប្រភព៖ Manchestereveningnews អត្ថបទ៖ សៀនហួរ

មតិយោបល់