• 2020-01-15 03:42:30
  • បាល់ទាត់

មិនមែន Sterling ឬ Kane តែ​ជា​កីឡាករ​ Liverpool ម្នាក់​​ឈ្នះ​កីឡាករ​អង់គ្លេស​ឆ្នើម​ប្រចាំ​ឆ្នាំ

  • 2020-01-15 03:42:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Jordan Henderson ត្រូវ​បាន​ប្រកាស​ឈ្មោះ​ ជា​កីឡាករ​​អង់គ្លេស​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៩។

ប្រធាន​ក្រុម​របស់ Liverpool វ័យ​២៩​ឆ្នាំ​បាន​យក​ឈ្នះ Raheem Sterling និងHarry Kane ដើម្បី​គ្រង​ពាន​ខាង​លើ​ផ្នែក​បុរស។ Henderson បាន​ដើរ​តួ​យ៉ាង​សំខាន់​​ក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ក្នុង​វគ្គ​ជម្រុះ Euro 202 ក៏​ដូច​ជា​ជួយ​ក្រុម​បាន​លេខ​៣​នៅ Uefa Nations League។

រឿង​ដែល​ពិសេស​មួយ​ទៀត Henderson លេច​ធ្លោ​នៅ Champions League នាំ​ហង្សក្រហម​លើ​ពាន​រដូវ​កាល​មុន។ ចំណែក​ផ្នែក​នារី​វិញ​បាន​ទៅ​កីឡាការិនី Lucy Bronze ដែល​កំពុង​លេង​នៅ​ក្លឹប​បារាំង Lyon។ កីឡាការិនី លេង​តំណែង​ខ្សែ​ការពារ​ឆ្វេង​ជួយ Lyon ឈ្នះ​ពាន SheBelieves Cup ជា​លើក​ដំបូង, Champions League និង​នាំ​អង់គ្លេស​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ World Cup៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់