• 2019-12-23 01:56:05
  • ព័ត៌មាន

Salah, Mane ប្រជែងគ្នា ដណ្ដើម​ពាន African Player of the Year ជាថ្មី

  • 2019-12-23 01:56:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sadio Mane និង Mohamed Salah បានជាប់​ក្នុង​បញ្ជី​បេក្ខភាព ៣នាក់​ចុងក្រោយ​ នៃ​ពាន​រង្វាន់​កីឡាករ​អាហ្រ្វិក​ល្អ​បំផុត​ប្រចាំឆ្នាំ (CAF African Player of the Year) ឆ្នាំ២០១៩។

ខ្សែប្រយុទ្ធ​ Liverpool ទាំង ២រូប ដែល​ទើបជួយ​ក្រុម​ហង្ស​ក្រហម ឈ្នះ​ពាន FIFA Club World Cup កាលពី​រាត្រីថ្ងៃសៅរ៍មុន​នេះ នឹង​ត្រូវ​ប្រជែង​ជាមួយ​កីឡាករ​អាល់ហ្សេរី Riyad Mahrez មកពីក្រុម Manchester City។

Salah និង Mane (រូបភាព៖ Liverpool FC)

អ្នកដែល​មាន​សិទ្ធិ​បោះឆ្នោត គឺ​គ្រូបង្វឹក​ នាយកបច្ចេកទេស និងប្រធាន​ក្រុម​ជម្រើសជាតិ​ទាំងអស់ ដែល​ជា​សមាជិក​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាហ្រ្វិក (CAF)។ អ្នកឈ្នះ​នឹង​ត្រូវ​ប្រកាស​ឲ្យដឹង​ក្នុង​កម្មវិធី CAF Awards នៅ​អេហ្ស៊ីប នាថ្ងៃទី៧ ខែមករា។

គួរំលឹកផងដែរថា Salah គឺជា​ម្ចាស់​ពាន​រង្វាន់​នេះ ២ឆ្នាំចុងក្រោយ (២០១៧, ២០១៨) ខណៈ Mahrez ឈ្នះ​កាលពីឆ្នាំ២០១៦។ ចំណែក Mane បានជាប់​បេក្ខភាព ៣នាក់​ចុងក្រោយ​រហូត នា​៣ឆ្នាំចុងក្រោយ​នោះ ប៉ុន្តែ​បាន​ត្រឹម​លេខ៣ ក្នុង​ឆ្នាំ២០១៦ និង​លេខ២ ក្នុងឆ្នាំ២០១៧, ២០១៨៕

ប្រភព៖ Liverpool FC អត្ថបទ៖ រក្សា

មតិយោបល់