• 2019-11-05 03:21:26
  • បាល់ទាត់

Liverpool បដិសេធ​​ស្នាក់​នៅ​អូតែល​ផ្កាយ​៥​នៅ​ឌូបៃ​​ក្រោម​ហេតុ​ផល​មួយ​

  • 2019-11-05 03:21:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool នឹង​ធ្វើ​ដំណើរ​ទៅ​មជ្ឈិមបូព៌ា​ នៅ​ខែ​ធ្នូ​ដើម្បី​ចូល​រួម​ការ​ប្រកួត​ FIFA Club World Cup ដែល​ប្រទេស​កាតារ​​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្រោយ​ពួកគេ​ឈ្នះ​ Champions League កាល​ពី​ខែ​មិថុនា។​

Liverpool ឈ្នះ Champions League កាលពីខែមិថុនា

យ៉ាងណា​ក្រុម​របស់​លោក​ Jurgen Klopp បាន​បដិសេធ​ស្នាក់​នៅ​សណ្ឋាគារ​ផ្កាយ​៥​មួយ​ឈ្មោះ​ Marsa Malaz Kempinski ស្ថិត​នៅ​លើ​កោះ​សិប្បនិមិត្ត​ ក្រោយ​ដឹង​ដំណឹង​ថា​ សណ្ឋាគារ​នោះ​ធ្លាប់​មាន​ប្រវត្តិ​​រំលោភ​សិទ្ធ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​។​

ក្នុង​ខែ​តុលា​ ឆ្នាំ​២០១៨ កាសែត​ The Guardian បាន​ទម្លាយ​ព័ត៌មាន​ថា​ ពលករ​អន្តោប្រវេសន៍​ដែល​បម្រើ​ការងារ​នៅ​ទីនោះ​ទទួល​បាន​ថ្លៃ​ពលកម្ម​ទាប​បំផុត​ក្រោម​ប្រាក់ខែ​អប្បបរមា​ដែល​កំណត់​ដោយ​ច្បាប់។​ ពួកគេ​ត្រូវ​ធ្វើ​ការ​១​ថ្ងៃ​១២ម៉ោង​ ក្រោម​កម្ដៅ​ថ្ងៃ​៤៥​អង្សា​ ហើយ​ទទួល​កម្រៃ​តែ​៨​ផោន​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ។​​

Liverpool ពេល​នេះ​បាន​ស្នើ​ទៅ​ FIFA និង​អាជ្ញាធរ​កាតា​ស្នាក់​នៅ​អូតែល​​ធម្មតា​នៅ​លើ​ដី​គោក​ អំឡុង​ពេល​​យុទ្ធនាការ​ FIFA Club World Cup របស់​ខ្លួន​ដោយ​មិន​ចាំ​បាច់​ស្នាក់​នៅ​ក្នុង​អូតែល​​ប្រណិត​លើ​កោះ​សិប្បនិមិត្ត​ដែល​គណៈកម្មការ​រៀបចំ​ទុក​ឲ្យ​នោះ​ទេ៕

កោះដែលអាជ្ញាធរចង់ឲ្យក្រុម Liverpool ស្នាក់នៅ

ប្រភព៖ Liverpool Echo ប្រែសម្រួល៖ សៀនហួរ

មតិយោបល់