• 2019-10-22 07:34:11
  • បាល់ទាត់

អតីត​ខ្សែ​ការពារ​អង់គ្លេស​សុំទោស Evra ដែល​ត្រូវ​ Suarez រើស​អើង​ពូជសាសន៍

  • 2019-10-22 07:34:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jamie Carragher បាន​សុំទោស​ទៅ​កាន់​ Patrice Evra និង​សារភាព​ថា​ក្លឹប​​ Liverpool ធ្វើ​ខុស​ធ្ងន់​ដែល​ប្រឆាំង​ការ​ពិន័យ​ការ​រើស​អើង​ពូជសាសន៍​របស់​ Luis Suarez កាល​ពី​៨​ឆ្នាំ​មុន។​​

កាល​ណោះ​គឺ​ក្នុង​ឆ្នាំ​២០១១​ Suarez បាន​និយាយ​ពាក្យ​បង្ហាញ​ពី​ការ​រើសអើង​ពូជសាសន៍​​ទៅ​កាន់​ Evra ជា​ខ្សែ​ការពារ​របស់​ Manchester United ហើយ​ត្រូវ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ពិន័យ​មិន​ឲ្យ​លេង​​៨​ប្រកួត។​ ​កីឡាករ​ទាំង​អស់​ក្នុង​ក្រុម​ Liverpool បាន​នាំ​គ្នា​ពាក់​អាវ​មាន​រូប​ Suarez ដើម្បី​ប្រឆាំង​នឹង​ការ​ពិន័យ​ដ៏​ធ្ងន់ធ្ងរ​លើ​រូប​គេ។​

យ៉ាង​ណា​ Carra ដែល​ជា​កីឡាករ​ម្នាក់​ចូលរួម​ប្រឆាំង​ការ​ពិន័យ​លើ​ Suarez សារភាព​ថា​ទង្វើ​របស់​ខ្លួន​ ក៏​ដូចជា​ក្លឹប​ Liverpool ធ្វើ​នោះ​គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ​ ហើយ​រូប​គេ​ពិតជា​សុំទោស​ដល់ Evra ដែល​ជា​ជន​រងគ្រោះ​ចំពោះ​ការ​រើសអើង​ពូជសាសន៍៕

ប្រភព៖ Liverpool Echo ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម