• 2019-10-09 02:09:15
  • បាល់ទាត់

Man Utd ធ្លាក់​ជើង​មែន​ តែ​បើ​មើល​ប្រវត្តិ​១០​ប្រកួត​មុន​​ Liverpool ឈ្នះ​ម្ដង​គត់​

  • 2019-10-09 02:09:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ដ៏​ធំ​ប្រចាំ​ Premier League ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ សង្គ្រាម​ពណ៌​ក្រហម​ ឬ Red War រវាង​ Manchester United និង​ Liverpool នឹង​មក​ដល់​នៅ​សប្ដាហ៍​ក្រោយ​នេះ​ហើយ។​

Liverpool លេង​៨​ប្រកួត​ដំបូង​យ៉ាង​ល្អ​ក្នុង​នោះ​ឈ្នះ​ ទាំង​៨ មិន​ដែល​ចាញ់​ ឬ​ក៏​ស្មើ​ ហើយ​បច្ចុប្បន្ន​ឈរ​លេខ​១​ក្នុង​តារាង​ដាច់​លេខ​២​ចំនួន​៨​ពិន្ទុ។​ Man United វិញ​ចាប់​ផ្ដើម​រដូវ​កាល​ ប៉ប៉ាក់ប៉ប៉ើក​ ដោយ​ឈរ​លេខ​១១​ក្នុង​តារាង​ ឈ្នះ​២​ ស្មើ​៣​ និង​ចាញ់​៣។​

យ៉ាង​ណា​ក្រុម​រហស្សនាម​ថា​​ បិសាច​ក្រហម​តែង​ធ្វើ​បាន​យ៉ាង​ល្អ​រាល់​ពេល​ប៉ះ​ Liverpool ដែល​ជា​សត្រូវ​ចាស់​វស្សា​របស់​ពួកគេ។​ ១០​ប្រកួត​ចុងក្រោយ​នៅ​លីគ​កំពូល​​ United បរាជ័យ​តែ​១​លើក​ប៉ុណ្ណោះ​ ដោយ​ឈ្នះ​៥​ និង​ស្មើ​៤។

ប្រវត្តិ​ជួប​គ្នា៖​

Man Utd ៣-០ Liverpool

Liverpool ១-២ Man Utd

Man Utd ៣-១ Liverpool

Liverpool ០-១ Man Utd

Liverpool ០-០ Man Utd

Man Utd ១-១ Liverpool

Liverpool ០-០ Man Utd

Man Utd ២-១ Liverpool

Liverpool ៣-១ Man Utd

Man Utd ០-០ Liverpool៕

ប្រភព៖ Manchestereveningnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់