• 2019-10-08 03:33:34
  • បាល់ទាត់

Liverpool អាច​​ធ្លាក់​ពិន្ទុ​វិញ​ក្រោយ​ប៉ះ​សុទ្ធ​តែ​ក្រុម​ខ្លាំង​នៅ​ប្រកួត​បន្ទាប់​

  • 2019-10-08 03:33:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool កំពុង​ឈរ​កំពូល​តារាង​ដាច់​គូ​ប្រជែង​លេង​២​​ Manchester City ចំនួន​៨​ពិន្ទុ​ ក្រោយ​លេង​៨​ប្រកួត​ ឈ្នះ​ទាំង​៨​ មាន​២៤​ពិន្ទុ​ពេញ​នៅ Premier League។

ក្រុម​រហស្សនាម​ថា​ហង្ស​ក្រហម​បាន​ដាច់​ក្រុម​លេខ​៣​ Arsenal ចំនួន​៩​ពិន្ទុ, ដាច់​លេខ​៤​ Chelsea ចំនួន​១០​ពិន្ទុ, លេខ​៩​ Tottenham Hotspur ១៣​ពិន្ទុ​ និង​លេខ​១១​ Manchester United រហូត​ដល់​១៥​ពិន្ទុ។​ យ៉ាង​ណា​ Liverpool អាច​បន្ថយ​គម្លាត​ពិន្ទុ​វិញ​នៅ​ប្រកួត​ខាង​មុខ។

នៅ​៥​ប្រកួត​បន្ទាប់​ក្រុម​ដឹកនាំ​ដោយ​លោក​ Jurgen Klopp ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹកដី Old Trafford ប៉ះ United។ បន្ទាប់​មក​ប៉ះ Tottenham នៅ Anfield។ Liverpool បន្ត​ប៉ះ​ Aston Villa បន្ទាប់​មក​ប្រឈម​មុខ​ Manchester City មុន​​ទៅ​ទឹកដី Crystal Palace៕

ប្រភព៖ Premier League ប្រែសម្រួល៖ សៀនហួរ

មតិយោបល់