• 2019-10-03 02:49:24
  • បាល់ទាត់

ទស្សនា​​កីឡាករ​កូរ៉េខាងត្បូង​ម្នាក់ កិប​ដាច់​ចង្កេះ Van Dijk ទាត់​ចូល​ Liverpool យ៉ាង​ឡូយ

  • 2019-10-03 02:49:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​​កូរ៉េខាងត្បូង​របស់​ក្លឹប RB Salzburg កីឡាករ Hwan Hee-Chan បាន​បង្កើត​ការ​ភ្ញាក់ផ្អើល ក្រោយ​ញាក់​ដាច់​ចង្កេះ​កំពូល​ខ្សែ​ការពារ Virgil van Dijk កាល​ពី​ប្រកួត​ទល់​នឹង Liverpool យប់​មិញ។

កីឡាករ​អាស៊ី​វ័យ​២៣​ឆ្នាំ​​ បន្ទាប់​ពី​ទទួល​បាន​បាល់​ពី​មិត្តរួម​ក្រុម ​ក៏​បន្ត​អូស​ចូល​ប្រអប់​គ្រោះ​ថ្នាក់ រួច​មក​កិប​ដាច់​ចង្កេះ Van Dijk ទាត់​បញ្ចូល​ទី​យ៉ាង​ល្អ ជួយ Salzburg តាម​ពី​ក្រោយ ១-៣។ កីឡាករ​ជប៉ុន Takumi Minamino និង Erling Braut Haaland រក​បាន​ពីរ​គ្រាប់​បន្ថែម​ទៀត នាំ Salzburg តាម​ស្មើ​ ៣-៣។

យ៉ាងណា Mohamed Salah ជា​វីរបុរស​រក​បាន​គ្រាប់​ចុងក្រោយ ជួយ Liverpool ឈ្នះ ៤-៣។ បច្ចុប្បន្ន Van Dijk គឺ​ជា​ខ្សែ​ការពារ​ដ៏​រឹងមាំ​ម្នាក់​កម្រ​មាន​អ្នក​អូស​ឬ​ញាក់​ដាច់​ណាស់ ប៉ុន្តែ Hwan Hee-Chan អា​ធ្វើ​បាន។ កុំ​ចាំ​យូរ​ទស្សនា​វីដេអូ​ខាង​ក្រោម៖ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់