• 2019-09-20 08:19:00
  • បាល់ទាត់

Chelsea ប្រថុយ​ដាក់​ Kante ​លេង​ទល់​នឹង​​ Liverpool ទោះ​ទើប​ជា​ពី​របួស​

  • 2019-09-20 08:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Frank Lampard ពិចារណា​ដាក់​ N’Golo Kante ជា​ជម្រើស​ដំបូង​ក្នុង​ការ​ប្រកួត​ Premier League ទល់​នឹង​ Liverpool សប្ដាហ៍​នេះ។​​

Kante និង Lampard

ខ្សែ​ការពារ​សញ្ជាតិ​បារាំង​អវត្តមាន​មួយ​រយៈ​ទើប​តែ​ចូល​ហ្វឹកហាត់​វិញ​សប្ដាហ៍​នេះ​ ដោយ​សារ​តែ​របួស​ប្រអប់​ជើង។ Kante គឺ​ជា​អ្នក​នាំ​លេង​យ៉ាង​សំខាន់​អំឡុង​ពេល​ ប៉ះ​ Liverpool កាល​នៅ​ UEFA Super Cup បើ​ទោះ​ជា​ Chelsea ចាញ់​ដោយ​បាល់​ប៉េណាល់ទី​ក៏​ដោយ។​

ក្រុម​រហស្សនាម​ថា​តោ​ខៀវ​មាន​បញ្ហា​ជាមួយ​ទម្រង់​លេង​ ៣-៤-២-១ នៅ​២​ប្រកួត​ចុង​ក្រោយ​ដោយ​ឈ្នះ​ Wolves ទាំង​របូត​២​គ្រាប់​ ហើយ​ចាញ់​ Valencia ១-០ ក្នុង​ទឹកដី​នៅ​ Champions League កាល​ពី​ថ្ងៃ​អង្គារ៕

ប្រភព៖ ESPN FC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់