• 2019-09-18 13:44:11
  • បាល់ទាត់

Ronaldo ប្រកាស​ស្វែងរក​ ស្ត្រី ៣នាក់ ដែល​ធ្លាប់​ឲ្យ​ហាំប៊ឺហ្គឺ​ កាល​ខ្លួន​នៅ​កម្សត់​កម្រ

  • 2019-09-18 13:44:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ Cristiano Ronaldo បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​ ជាមួយ​ទូរទស្សន៍ ITV ថា ខ្លួន​សង្ឃឹម​ថា​ នឹង​ស្វែង​រក​ស្ត្រី​ធ្វើ​ការ​នៅ​ហាង​ McDonald ដែល​តែងតែ​ឲ្យ​ហាំប៊ឺហ្គឺ​ដល់​ខ្លួន និង​មិត្តភ័ក្ដិ អំឡុង​ពេល​ដែល​ខ្វះ​ខាត។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " ពេល​ដែល​ខ្ញុំ​អាយុ ១២ឆ្នាំ ខ្ញុំ​រស់នៅ​ទីក្រុង​លីស្បោន ជាមួយ​នឹង​ក្មេង​ៗ​ព័រទុយហ្គាល់​។ វា​ពិត​ជា​ពិបាក​ណាស់ ដែល​រស់​នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ ហើយ​យើង​អត់​មាន​លុយ​កាក់​ទេ " ។

Ronaldo បន្ត​ថា៖ " ម៉ោង​ប្រហែល ១០​យប់ យើង​រាង​ឃ្លាន​ណាស់​ដែរ។ យើង​គោះទ្វារ​ McDonald ដែល​នៅ​ក្បែរ​កីឡដ្ឋាន ហើយ​សួរ​ថា មាន​សល់​ប៊ឺហ្គឺ​អី​អត់។ មាន​តែ​ Edna និង​ស្ត្រី ២​នាក់ ទៀត​ទេ ដែល​តែងតែ​ឲ្យ​ពួក​យើង​។ ខ្ញុំ​មិន​ដែល​រក​ឃើញ​ពួក​គេ​សោះ " ។

កីឡាករ​ក្លឹប Juventus រូប​នេះ​ បាន​ប្រាប់​ថា ពេល​នេះ​ McDonald នោះ​បាន​បិទ​បាត់​ទៅ​ហើយ ប៉ុន្តែ​សង្ឃឹម​ថា កិច្ច​សម្ភាស​នេះ​ នឹង​ឮ​ដល់​ស្ត្រី​ទាំង​ ៣​នាក់​នោះ។ Ronaldo ចង់​អញ្ជើញ​ពួក​គេ​មក​ទីក្រុង​ទួរីន (អ៊ីតាលី) ឬ ទីក្រុង​លីស្បោន (ព័រទុយហ្គាល់) ដើម្បី​មក​ហូប​បាយ​ល្ងាច ហើយ​ជូន​របស់​ខ្លះ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់