• 2019-09-15 01:42:00
  • បាល់ទាត់

Liverpool បន្ត​ឈ្នះ​១០០% ខណៈ​ដែល Man City ចាញ់ Norwich ដល់​ទៅ​៣​គ្រាប់

  • 2019-09-15 01:42:00
  • ចំនួនមតិ 9 | ចំនួនចែករំលែក 18

ចន្លោះមិនឃើញ

Liverpool បន្ត​ឈ្នះ​៥​ប្រកួត​ជាប់ៗ​គ្នា​នៅ Premier League បន្ទាប់​ពី​វាយ​បក​ស៊ុត​យក​ឈ្នះ Newcastle ៣-១។

Sadio Mane រក​បាន​២​គ្រាប់​ក្នុង​តង់​ទី​១ ក្រោយ​កីឡាករJetro Willems ស៊ុត​​បើក​ការ​នាំ​មុខ​ទៅ​លើ Liverpool ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

Mohamed Salah បន្ថែម​គ្រាប់​ទី​៣ ស្រប​ពេល​ដែលRoberto Firmino នៅ​តែ​ជា​តួ​សំខាន់​ក្នុង​ការ​បញ្ជូន​បាល់​ដ៏​​ស្អាត​២​ដង​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី។

ដោយឡែក ក្រុម​ខ្លាំង Man City បាន​ស្គាល់​បរាជ័យ​លើក​ដំបូង​របស់​ខ្លួន ចាញ់ Norwich City ដោយ​លទ្ធផល ៣-២។ គិត​មក​ដល់​សប្តាហ៍​ទី​៥​នេះ Liverpool ឈរ​នៅ​លេខ​១​មាន​១៥​ពិន្ទុ ហើយ Man City មាន​ត្រឹម​១០​ពិន្ទុ៕

អត្ថបទ៖ សុខ លាងហ៊ត

មតិយោបល់