• 2019-08-28 12:54:02
  • ព័ត៌មាន

​ជន​ដៃ​ដល់​បាញ់​ថ្នាំ​សរសេរ​ឃ្លា 'Pogba Out' នៅ​កន្លែង​ហាត់​របស់ Man Utd

  • 2019-08-28 12:54:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជន​មិន​ស្គាល់​មុខ បាន​បាញ់​ថ្នាំ​ដែល​សរសេរ​ថា " Pogba ចាក​ចេញ​ទៅ (Pogba Out) '' នៅ​ស្លាក​សញ្ញា​ថ្មី​នៅ​ក្បែរ​កន្លែង​ហ្វឹកហាត់​របស់​ក្រុម Manchester United ដែល​ហាម​មិន​ឲ្យ​កីឡាករ​ចុះ​ហត្ថលេខា​ឲ្យ​អ្នក​គាំទ្រ ដោយសារ​ខ្លាច​មាន​គ្រោះថ្នាក់​លើ​ផ្លូវ។

ស្លាក​ថ្មី​នេះ​ត្រូវ​បាន​ដាក់​ឡើង​ ក្រោយ​ពី​មាន​អ្នក​គាំទ្រ​ច្រើន​ឡើង​ៗ សម្រុក​ទៅ​កាន់​កន្លែង​ហ្វឹកហាត់​របស់​ក្លឹប។

មិន​មាន​ការ​ចេញ​បញ្ជាក់​ពី​ហេតុផល​ក្រោយ​ការ​បាញ់​ថ្នាំ​សរសេរ​ឃ្លា​បែប​នេះ​ទេ។ បើ​តាម​សារព័ត៌មាន​ The Sun បាន​ឲ្យ​ដឹង​ថា ការ​បាញ់​ថ្នាំ​នេះ បង្ហាញ​ពី​ការ​រើស​អើង​ទៅ​លើ​ខ្សែ​បម្រើ​បារាំង​ Paul Pogba។

ចំពោះ​ករណី​រើសអើង​ពណ៌​សម្បុរ​នេះ ខាង​ក្លឹប ក៏​ដូច​ជា​មិត្ត​រួម​ក្រុម​របស់ Pogba បាន​បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ទៅ​លើ​កីឡាករ​រូប​នេះ​ ប្រយុទ្ធ​ប្រឆាំង​នឹង​ពាក្យ​ប្រមាថ​នៅ​លើ​បណ្ដាញ​សង្គម។

ផ្ទុយ​ទៅ​វិញ​បើ​តាម​សារព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ទង្វើ​បែប​នេះ​បង្ហាញ​ពី​ការ​ខឹង​សម្បារ​របស់​អ្នក​គាំទ្រ​របស់​ក្លឹប ដែល​ចង់​ឲ្យ​ Pogba ចេញ​ពី​ក្លឹប ក្រោយ​ពី​លេចឮ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន៕

ប្រភព៖ The Sun | Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់