• 2019-08-25 03:12:00
  • បាល់ទាត់

កីឡាករ​ក្មេងៗ​ស៊ុត​៣​គ្រាប់​ជួយ Lampard ស្គាល់​ជ័យជម្នះ​ដំបូង ខណៈ Liverpool បំបាក់ Arsenal ចាស់ដៃ

  • 2019-08-25 03:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tammy Abraham រក​បាន​២​គ្រាប់ បំបាក់ក្រុម Norwich ៣-២ ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League ដើម្បី​ប្រគល់​ជូន Frank Lampard នូវ​ជ័យជម្នះ​លើក​ដំបូង​របស់​លោក​ក្នុង​នាម​ជា​អ្នកចាត់ការ​ទូទៅ Chelsea។

រីឯ Mason Mount នៅ​តែ​បន្ត​រក​គ្រាប់​បាល់​បាន ដោយការ​អូស​ញាក់​ដាច់​ខ្សែការពារ Norwich ៣​នាក់ និង ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ។

ដោយឡែក Liverpool នៅ​តែ​បន្ត​ភាព​មិន​ដែល​ចាញ់​របស់​ខ្លួន ដោយ​បាន​បំបាក់​ក្រុម​កាំភ្លើង​ធំ​ Arsenal នៅ​ Anfield ដោយ​លទ្ធផល ៣-១។

Mohamed Salah រក​បាន​២​គ្រាប់ ក្នុង​នោះ​​១​គ្រាប់​បាន​ពី​បាល់​ពិន័យ​១១​ម៉ែត្រ រីឯ​១​គ្រាប់​ទៀត​គឺ​ជា​ការរ៉ាប់រង​របស់ Joel Matip បន្ទាប់​ពី Nicolas Pepe របស់ Arsenal បាត់​ឱកាស​បញ្ចប់​ទី​ម្តង​ជា​ពីរ​ដង​លើ​ក្រុម​ម្ចាស់ផ្ទះ​នៅ​តង់​ទី១៕

អត្ថបទ៖ សុខ លាងហ៊ត

មតិយោបល់