• 2019-08-24 05:27:00
  • បាល់ទាត់

Klopp ថា Aubameyang អន់​តែ​រឿង​មួយ​ទេ គឺ​រឿង​ធ្វើ​ខ្លួន

  • 2019-08-24 05:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​មុន Liverpool ប៉ះ​ Arsenal Jurgen Klopp បាន​សារភាព​ថា Pierre-Emerick Aubameyang គ្មាន​ចំណុច​ខ្សោយ​ណា​មួយ​ទេ លើក​លែង​តែ​រឿង​ធ្វើ​ខ្លួន​ចេញ។

Klopp បាន​ចុះហត្ថលេខា​នាំ​យក​កីឡាករ​សញ្ជាតិ​ហ្គាបុង​ទៅ​កាន់ Borussia Dortmund នៅ​ឆ្នាំ​២០១៣ នៅ​ពេល​ដែល​អតីត​គ្រូ​និង​សិស្ស​ទាំង​២​នាក់​នេះ​ប្រកប​អាជីព​នៅ​អាឡឺម៉ង់។

Klopp និយាយ​បែប​លេង​សើច​ថា សិស្ស​របស់​ខ្ញុំ​ទាំង​អស់​សុទ្ធតែ​បាន​ស្បែក​ជើង​មាស​កាល​ពី​រដូវកាល​មុន។ ពិតណាស់​ទាំង Aubameyang, Sadio Mane និង Mohamed Salah ដែល​សុទ្ធ​សឹង​ជា​សិស្ស​របស់ Klopp សុទ្ធ​តែ​ទទួល​បាន​ស្បែក​ជើង​មាស។

Klopp បាន​និយាយ​ថា“ខ្ញុំ​ធ្លាប់​បាន​ធ្វើការ​ជាមួយ​គេ​ ៤ ឆ្នាំ​។ ខ្ញុំ​ដឹង​គ្រប់យ៉ាង​អំពី​​គេ [Aubameyang]...។ Auba គ្មានចំណុច​ខ្សោយ​ពិត​ប្រាកដ​ណាមួយ​ឡើយ ក្រៅពី​ម៉ូដ​តែង​ខ្លួន​របស់​គាត់​"។

ត្បិត Klopp មិន​មាន​ឥទ្ធិពល​លើ​​ស្តាយ​តែង​ខ្លួន​របស់ Aubameyang ប៉ុន្តែ​គ្រូ​បង្វឹក​អាឡឺម៉ង់រូប​នេះ​បាន​ដុះ​ខាត់​តារា​ឆ្នើម Arsenal ពី​ខ្សែ​បម្រើ​ស្លាប ក្លាយ​ជា​កំពូល​​ខ្សែ​ប្រយុទ្ធ​កណ្តាល ដោយ​រក​បាន ៩៨ គ្រាប់​ក្នុង​ចំណោម ១៤៤​ប្រកួត​ឲ្យ Dortmund ពេល Lewandowski ចាកចេញ៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម