- 2019-08-23 13:02:02
- បាល់ទាត់
Auba ព្រលយថា ខ្សែប្រយុទ្ធទាំង ៣ របស់ Arsenal ស្រួចមិនចាញ់ Liverpool ទេ
- 2019-08-23 13:02:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Auba ព្រលយថា ខ្សែប្រយុទ្ធទាំង ៣ របស់ Arsenal ស្រួចមិនចាញ់ Liverpool ទេ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្លឹប Arsenal កីឡាករ Pierre-Emerick Aubameyang ជឿជាក់ថា ដៃគូប្រយុទ្ធរបស់ខ្លួនគឺ កីឡាករ Nicolas Pepe និង Alexandre Lacazette មានគុណភាពមិនចាញ់ ខ្សែប្រយុទ្ធទាំង ៣ របស់ Liverpool គឺ ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah ខ្សែស្លាប Sadio Mane និងកីឡាករប្រេស៊ីល Roberto Firmino។
កីឡាកររូបនេះបាននិយាយថា៖ " ដូចអ្វីដែលយើងបានឃើញកាលពីរដូវកាលមុនហើយ Liverpool លេងបានល្អណាស់ជាមួយខ្សែប្រយុទ្ធទាំង ៣។ ចំណែកពួកយើងក៏ដូចគ្នាដែរ " ។
Auba បានបន្តថា៖ " ខ្ញុំមើលឃើញភាពដូចគ្នាច្រើនណាស់។ Pepe និងខ្ញុំ រត់លឿនដូច Mane និង Salah ចំណែកឯ Lacazette ជាកីឡាករ ដែលអាចទប់បាល់ដូច Firmino ដូច្នេះវាត្រឹមត្រូវហើយ ដែលនិយាយថា ពួកយើងមានលក្ខណៈដូចគ្នា " ។
ក្លឹប Liverpool នឹងត្រូវបើកទ្វារកីឡដ្ឋាន Anfield ស្វាគមន៍ក្លឹប Arsenal នៅថ្ងៃសៅរ៍ស្អែក នៅម៉ោង ១១.៣០យប់ (ម៉ោងនៅកម្ពុជា)៕