• 2019-08-21 01:52:09
  • បាល់ទាត់

Carroll រម្លឹក​កាល​នៅ​ Liverpoolថា​ធ្លាប់​ឆែក​ Google រក​​នរណា​ជា​ Suarez

  • 2019-08-21 01:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Andy Carroll ខ្សែ​ប្រយុទ្ធ​ Newcastle បាន​បង្ហើប​ពី​រឿង​ដែល​រូប​គេ​បាន​ឆែក​ Google ថា​តើ​នរណា​ជា​ Luis Suarez កាល​ពី​ឆ្នាំ​២០១១។​

Carroll

Suarez គឺ​ជា​ខ្សែ​ប្រយុទ្ធ​កំពូល​មួយ​រូប​នា​ពេល​បច្ចុប្បន្ន​ចាប់​ផ្ដើម​ឡើង​ជើង​ខ្លាំង​ពេល​មក​ Liverpool ដោយ​ផ្ទេរ​ពី​ Ajax ក្នុង​ឆ្នាំ​២០១១ ប៉ុន្តែ​គ្រា​នោះ​មិន​សូវ​មាន​នរណា​ស្គាល់​រូប​គេ​ច្បាស់​​ទេ​ សូម្បី​ Andy Carroll ដែល​ជា​មិត្ត​រួម​ក្រុម​ក៏​ឆែក​ Google រក​មើល​ដែរ។​

ជា​ការ​ពិត​ខ្ញុំ​ចូល​ចិត្ត​លេង​បាល់ទាត់​ ប៉ុន្តែ​ខ្ញុំ​មិន​តាមដាន​បាល់​ជិតដិត​ទេ​ ដូច្នេះ​ទើប​មិន​ស្គាល់​កីឡាករ​ច្រើន។​ ពេល​ផ្ទេរ​ទៅ​ Liverpool ខ្ញុំ​ស្គាល់​ត្រឹម​ Stevie G, Carragher ហើយ​កីឡាករ​ផ្សេង​ទៀត​ដូចជា​ Luis Suarez គឺ​ខ្ញុំ​ពឹង​លើ​ Google។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​និយាយ​ដូច្នេះ។

គួរ​រម្លឹក​ថា​ Andy Carroll និង​ Luis Suarez ត្រូវ​ Liverpool ទិញ​ទៅ​ជំនួស​ Fernando Torres ដែល​កាល​ណោះ​ផ្ទេរ​ទៅ​ Chelsea។​ Suarez បាន​ប្រជាប្រិយភាព​ និង​លេចធ្លោ​ខ្លាំង​រហូត​ទៅ​លេង​នៅ Barcelona ដោយ​ឡែក​ Carroll ត្រូវ​ញាំញី​ដោយ​សារ​របួស​ ហើយ​បច្ចុប្បន្ន​ចុះ​កុងត្រា​ជាមួយ​ក្លឹប​ចាស់​ Newcastle ដោយ​គ្មាន​តម្លៃ​ខ្លួន៕

ប្រភព៖ Sky Sports ប្រែសម្រួល៖ រ័ត្ន

មតិយោបល់