• 2019-08-12 07:45:38
  • បាល់ទាត់

ចាប់​តាំង​ពី​​​ដឹកនាំ​ Klopp ហាម​កីឡាករ​ Liverpool ធ្វើ​រឿង​មួយ​ដាច់​ខាត​

  • 2019-08-12 07:45:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ក្លាយ​ជា​អ្នក​ចាត់ការ​ទូទៅ​ Liverpool ក្នុង​ឆ្នាំ​២០១៦​ Jurgen Klopp បាន​ដាក់​បម្រាម​មួយ​ដល់​កីឡាករ​ទាំង​អស់​ហាម​ដាច់​ខាត​ប៉ះ​ផ្លាក​ "THIS IS ANFILED” ដែល​នៅ​ផ្លូវ​ដើរ​ចូល​ទី​លាន។

អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ប្រាប់​ថា​ កីឡាករ​ទាំង​អស់​នឹង​អាច​ប៉ះ​វា​បាន​ដរាប​ណា​ពួកគេ​ឈ្នះ​ពាន​លើក​ដំបូង​ឲ្យ​ Liverpool។​ "ខ្ញុំ​បាន​ប្រាប់​កីឡាករ​មិន​ឲ្យ​ប៉ះ​ផ្លាក​ "This Is Anfield បើ​សិន​ពួកគេ​មិន​ទាន់​ឈ្នះ​ពាន​។ វា​ជា​សញ្ញា​នៃ​ការ​គោរព​ដល់​ក្លឹប។ ខ្ញុំ​ខ្លួន​ឯង​ក៏​មិន​ប៉ះ​វា​ដែរ​បើ​មិន​ទាន់​ឈ្នះ​ពាន"។ Klopp បាន​និយាយ​ដូច្នេះ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។​​

យ៉ាង​ណា​ក្រោយ​លើក​ពាន​ Champions League គេ​សង្កេត​ឃើញ​ថា​កីឡាករ​ Liverpool មាន​សិទ្ធ​ប៉ះ​ផ្លាក​ This Is Anfield ជា​លើក​ដំបូង​ក្នុង​ការ​ប្រកួត​ដែល​ពួកគេ​យក​ឈ្នះ​ Norwich City ៤-១ នៅ​ Premier League កាល​ពី​សប្ដាហ៍​មុន៕

ប្រភព៖ Liverpool Echo ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម