• 2019-08-12 01:31:14
  • បាល់ទាត់

មាន​តែ​ក្លឹប PL ៣​ប៉ុណ្ណោះ ដែល​ចំណេញ​ពី​ទីផ្សារ​កីឡាករ​នៅ​រដូវ​ក្ដៅ​នេះ

  • 2019-08-12 01:31:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​កីឡាករ​នៅ​លីគ​កំពូល​អង់គ្លេស​បាន​បិទ​បញ្ចប់​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ដោយ​ក្នុង​នោះ​លីគ​កំពូល​ទាំង​មូល​ចំណាយ​ទឹកប្រាក់​ជាង​ ១.៧​ប៊ី​លាន​ដុល្លារ។

ក្លឹប​ភាគ​ច្រើន​សុទ្ធ​តែ​ខាត​ក្នុង​ទីផ្សារ​កីឡាករ​ ដោយ​ក្នុង​នោះ​ក្លឹប​ចំណូល​ថ្មី Aston Villa ជា​អ្នក​ខាត​ខ្លាំង​ជាង​គេ ដោយ​ចំណាយ​ជាង ១៧៣​លាន​ដុល្លារ​ ហើយ​មិន​មាន​ចំណូល​អ្វី​ឡើយ ពី​ទីផ្សារ​កីឡាករ​រដូវ​ក្ដៅ​នេះ។

ខណៈ​ក្លឹប​ដែល​ចំណេញ​ពី​ទីផ្សារ​មាន​តែ ៣ទេ​គឺ Liverpool, Crystal Palace និង​ក្លឹប Chelsea។

  • ក្លឹប Chelsea ជា​ក្លឹប​ដែល​ចំណេញ​ច្រើន​ជាង​គេ ក្នុង​ទីផ្សារ​រដូវ​ក្ដៅ​នេះ ដែល​ចំណេញ​ជាង ៩៣​លាន​ដុល្លារ ដោយ​ចំណាយ​ជាង ៥០​លាន​ដុល្លារ ហើយ​ចំណូល​ដល់​ទៅ​ជាង ១៤៣​លាន​ដុល្លារ។ ចំណូល​ច្រើន​បំផុត​លក់​ខ្សែ​បម្រើ Eden Hazard ចេញ​ទៅ Real Madrid ដោយ​បាន​លើស​ពី​ ១០០​លាន​ដុល្លារ។ ចំណែក​ឯ​ការ​ចំណាយ​តិច​វិញ​គឺ​ដោយសារ​ Chelsea ជាប់​បម្រាម​ក្នុង​ការ​នាំ​ចូល​កីឡាករ​ ប៉ុន្តែ​គេ​នៅ​តែ​អាច​នាំ​ចូល​ខ្សែ​បម្រើ​ក្រូអាត​កីឡាករ​ Mateo Kovacic។
  • ក្លឹប Crystal Palace ក្លឹប​នេះ​ចំណាយ​ត្រឹម​តែ​ជិត​ ១០​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ទីផ្សារ​រដូវ​ក្ដៅ​នេះ ហើយ​ទទួល​បាន​ចំណូល​រហូត​ដល់ ៦១​លាន​ដុល្លារ​។ នេះ​ដោយ​សារ​តែ​ក្លឹប​បាន​លក់​ខ្សែ​ការពារ​ស្លាប​ស្ដាំ Aaron Wan Bissaka ទៅ​កាន់​ Manchester United។
  • ក្លឹប Liverpool ក្លឹប​នេះ​ហាក់​ស្ងប់ស្ងាត់​ក្នុង​ទីផ្សារ​កីឡាករ​រដូវ​ក្ដៅ​នេះ​ ដោយ​ចំណាយ​ត្រឹម​តែ​ជាង ២​លាន​ដុល្លារ​ប៉ុណ្ណោះ​លើ ខ្សែ​ការពារ​ហុល្លង់​វ័យ​ក្មេង​កីឡាករ Sepp van den Berg ហើយ​លក់​កីឡាករ​មួយ​ចំនួន​ដូច​ជា ខ្សែ​ប្រយុទ្ធ​ Danny Ings និង​អ្នក​ចាំ​ទី Simon Mignolet ដែល​បាន​ចំណូល​សរុប​ជាង ៤០​លាន​ដុល្លារ៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម